ចំណាយទុនប្រហែល ៥ពាន់ដុល្លារបានចំណូលវិញជាង ១មឺុនដុល្លារក្នុងរយៈពេលជាង ៣ខែ
និស្សិតឆា្នំទី៤ម្នាក់នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម ចំការដូងគឺលោក ចាន់ណារ៉ុង ដែលកំពុងតែជួយកសិករខ្មែរ ដាំផ្សិតស បានអះអាងថា អាជីវកម្មមួយនេះចំណាយទុនតែ ៥ពាន់ដុល្លារទេ តែចំណូលវិញ អាចរកបានជាង ១មឺុនដុល្លារក្នុងរយៈពេលជាង ៣ខែ។
យុវជន ណារ៉ុង បានពន្យល់ថា លោកជាអ្នកសង់រោងនិងផ្តល់បច្ចេកទេស ជូនដល់អ្នកដំា ដែលក្នុងមួយរោងលោកបានគិតថ្លៃសាងសង់ប្រហែល ២៥០០ដុល្លារ។ អ្នកដាំត្រូវ ទិញផ្សិត ដែលលោកនឹងផ្គត់ផ្គង់ឲ្យក្នុងតម្លៃ ប្រហែល ២០០០ដុល្លារ ទៀតសំរាប់ផ្សិត ២មឺុនគំុ។ អ្នកដាំ នឹងចំណាយលើខ្សែសម្រាប់ព្យួរផ្សិតសផងដែរ ដែលអស់ប្រហែល ៣០០ដុល្លារប៉ុណ្ណោះ។
ជាសរុបអ្នកនឹងត្រូវចំណាយប្រហែល ៥០០០ដុល្លារប៉ុណ្ណោះ នោះអ្នកនឹងអាចចាប់ផ្តើម អាជីវកម្មមួយនេះបាន ហើយ។ យុវជន ណារ៉ុង ដែលបានកំពុងទទួលគម្រោងធ្វើរោងផ្សិត សម្រាប់កសិករនៅតាមខេត្ត ជាច្រើន បានរៀនបច្ចេកទេសដាំផ្សិតជាងបួនឆ្នាំ ពីសាលាកសិកម្មស្រុកខ្មែរ និងពីវៀតណាមផងដែរ។
បើលោកអ្នកចង់សាក អាជីវកម្មតូចមួយនេះ លោកអ្នកអាចសាកសួរទៅយុវជននេះ ផ្ទាល់ តាមរយៈ 086 770022។
ប្រភព៖ business-cambodia



