អាក្រក់គ្មានលេខដាក់! គ្លីនិក១កន្លែងចិត្តដាច់ណាស់ ឃើញមនុស្សជិតស្លាប់មិនទទួលព្យាបាល ទីបំផុតបញ្ជូនដល់មន្ទីរពេទ្យ ជនរងគ្រោះក៏បានស្លាប់ ដោយសារយឺតពេលបន្តិច
ខេត្តកណ្តាល ៖ បុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាបុគ្គលិកក្រុមហ៊ុនខ្សែកាប PPCTV
នៅក្នុង រាជធានីភ្នំពេញ។ ត្រូវបានឆ្លងខ្សែកភ្លើងឆក់ ខណះពេលដែលគាត់ដាក់ជណ្តើរគងលើបង្គោលភ្លើងអគ្គីសនី(បង្គោលថ្ម) ដើម្បីតខ្សែអ៊ិនធើណិតឲ្យអតិថិជន នៅមុខបូរីពេជ្រ។
តាមសម្តីអ្នកឃើញហេតុការណ៏បាននិយាយប្រាប់ថា៖
ពួកគេមានគ្នាពីរនាក់ ជនរងគ្រោះជាអ្នកឡើងបង្គាលខ្សែភ្លើង ដើម្បីត ខណះពេលដែលត គ្នាជន
រងគ្រោះ បានស្រែកហៅ ប៉ន្តែជនរងគ្រោះមិនបានលឺ គ្នារបស់ជនរងគ្រោះក៏អង្រួនជណ្តើរ ទើបបណ្តាលអោយជនរងគ្រោះរបូតដៃចេញពីខ្សែកាប ធ្លាក់មកដីសន្លប់ឈឹង។អ្នកស្រុក្នុងកន្លែង
កើតហេតុក៏ បាននាំគ្នាធ្វើចលនាសង្រ្គោះបថមឲ្យជនរងគ្រោះ ប៉ុន្តែជនរងគ្រោះនូវតែមិនដឹងខ្លួនក៏បញ្ជូនជនរងគ្រោះទៅកាន់គ្លីនិក១កន្លែង (សុំមិនបញ្ចេញឈ្មោះ) តែខាងគ្លីនិកមិនទទួល ហើយក៏បញ្ជូនបន្តមកមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ពេលមកដល់មន្ទីរពេទ្យ ខាងគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ដោយមានការរាយការណ៏ពីបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញក្រុងតាខ្មៅនិងគ្រូពេទ្យជំនាញ បានធ្វើការពិនិត្យសាកសព។ បន្ទាប់ពីបានពិនិត្យសាកសពរួចគ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន ដោយសារឃើញស្នាមអុចខ្មៅនៅលើបាទដៃ។
ពិនិត្យចប់សព្វគ្រប់សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ហ្វេកប៊ុក



