រុស្ស៊ី៖ ប៉ុស្តិ៍ព័ត៌មាន រដ្ឋរបស់រុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការអះអាងថា យោធារបស់ខ្លួន ទើបបានបង្កើតនូវ ទម្រង់អាវុធអេឡិចត្រូនិក មួយប្រភេទ ដែលអាចធ្វើឲ្យ នាវានិងយន្តហោះទ័ពជើងទឹក អាមេរិកទាំងអស់ ខូចលែងដំណើរ ការបាន១០០% ដោយមិនបាច់ចំា ប្រើគ្រាប់រំសេវ ។ តាមរយៈការផ្សាយនៅលើកម្មវិធី Russia-1’s Vesti បានឲ្យដឹងថា ប្រព័ន្ធអាវុធនេះ ធ្លាប់ត្រូវបានប្រើប្រាស់ ដោយយន្តហោះ ទម្លាក់គ្រាប់រុស្ស៊ី Sukhoi Su-24 មួយគ្រឿង ប្រឆាំងទៅនឹង នាវាពិឃាដរបស់ អាមេរិក USS Donald Cook នៅសមុទ្រខ្មៅ កាលពីឆ្នាំ២០១៤ ដែលបានធ្វើឲ្យនាវានោះ បាត់បង់ថាមពល និងធ្វើដំណើរ យ៉ាងប្រញាប់ប្រញាល់ ទៅកាន់ផែមួយ នៅក្នុងប្រទេសរ៉ូម៉ានី ។ យោងតាមប្រភពពី Ibtimes កម្មវិធី Vesti ក៏បានដកស្រង យកសម្តីឧត្តមសេនីយ ទ័ពអាកាសអាមេរិក ចូលនិវត្តន៍ លោក Frank Gorenc ដែលបាននិយាយថា អាវុធអេឡិចត្រូនិក រុស្ស៊ីនេះ គឺពិតជាធ្វើឲ្យឧបករណ៍ អេឡិចត្រូនិកដំឡើង នៅលើមីស៊ីល យន្តហោះ និងនាវាអាមេរិក បាត់បង់ដំណើរ ការពិតមែន ៕
ប្រភព៖http://www.pageth.info/archives/12895





