កាន់តែខ្លាំងហើយ..!យន្តហោះចម្បាំងបំបាំងកាយលឿនជាងសំឡេងរបស់ដូណាល់ ត្រាំ ចុះចតនៅ…! ជួយស៊ែរដើម្បីបានដឹងពីព្រឹត្តិការណ៍អន្តរជាតិ
លោកដូណាល់ ត្រាំ បានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយលឿនជាងសំឡេងទៅចក្រភពអង់គ្លេស ក្នុងចំណាត់ការចុងក្រោយបំផុតរបស់លោកដើម្បីទប់ទល់នឹងការឈ្លានពាន របស់រុស្ស៊ីកាលពីថ្ងៃចន្ទទី១៧ មេសា។
យន្តហោះចម្បាំង F-35A Lightning II ចំនួន ៦ គ្រឿង បានចុះចតនៅមូលដ្ឋានទ័ពអាកាសអង់គ្លេស ហៅថា RAF Lakenheath ក្នុងទីក្រុងសាហ្វហ្វូក (Suffolk) នៅមុនសមយុទ្ធហ្វឹកហ្វឺនរបស់ណាតូ ទូទាំងតំបន់អឺរ៉ុបនៅប៉ុន្មានសប្តាហ៍ទៀតនេះ។
ហើយកងទ័ពអាកាសអាមេរិកបានធ្វីត (Tweet) យ៉ាងដូច្នេះ “ជំហានបន្ទាប់សម្រាប់#F35 ក្នុង#USAF! ពិតជាហោះហើរបានអស្ចារ្យណាស់នៅចក្រភពអង់គ្លេស!”។
គេជឿថា យន្តហោះច្បាំងទាំងនេះបញ្ជូនទៅចក្រភពអង់គ្លេសគឺដើម្បីធានាអះអាងដល់ បណ្តាប្រទេសនៅអឺរ៉ុបខាងកើត អំពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអង្គការណាតូ ចំពេលកំពុងមានភាពតានតឹងជាមួយរុស្ស៊ី និង ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន។
យន្តហោះ F-35A ឬ Lockheed Martin F-35 Lightning II មានតម្លៃដល់ទៅជាង ៩៤ លានដុល្លារ ក្នុងមួយគ្រឿង និងអាចបោះហានដល់ល្បឿន ១.៩៣១ គីឡូម៉ែត្រក្នុងមួយម៉ោង។
គេជឿថា យន្តហោះប្រភេទនេះមានចំនួន ២៣១ គ្រឿងក្នុងពិភពលោក ហើយវាចាប់ផ្តើមផលិតលើកដំបូងគឺក្នុងឆ្នាំ ២០០៦៕
ប្រភព៖ Everyday
