ប្រភព៖http://www.pageth.info/archives/13230
ត្រៀមខ្លួន…! អាមេរិក៖ យន្តហោះទម្លាក់គ្រាប់បែកចិន ប្រុងជើងការខ្ពស់ ដើម្បី….(សូមអាន) ស៊ែ ដើម្បីដឹងពីកម្លាំងទ័ពចិន
យោងតាមប្រភពព័ត៌មាន Bizkhmer បានឲ្យដឹងថា៖ នៃក្រសួងការពារជាតិអាមេរិកបានថ្លែងប្រាប់សារព័ត៌មាន CNN ថា កងកម្លាំងជើងអាកាសរបស់ចិនដែលរួមមានកម្លាំងវាយប្រហារមកលើជើងគោក យន្តហោះទម្លាក់គ្រាប់បំពាក់មីស៊ីល បានប្រុងជើងការខ្ពស់នៅថ្ងៃពុធកន្លងទៅ ដែលនេះជាការត្រៀមខ្លួនរបស់ចិនដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ណាមួយដែលអាចកើតឡើងនៅកូរ៉េខាងជើង។ មន្ត្រីដដែលក៏បានអះអាងផងដែរថា យន្តហោះចិនមួយចំនួនធំបង្ហាញខ្លួនក្នុងលក្ខណៈត្រៀមខ្លួនជាស្រេចក្នុងការវាយប្រហារ។ នេះជាព័ត៌មានថ្មីមួយទៀត បន្ទាប់មានការបញ្ចូលកងទ័ពប្រហែល ១៥០ ០០០នាក់ទៅកាន់តំបន់ជាប់ព្រំដែនជាមួយនឹងកូរ៉េខាងជើងកាលពីពេលកន្លងទៅ។ទោះជាយ៉ាងណា អ្នកជំនាញអាមេរិកលើកឡើងថា ចិនមានការបារម្ភប្រសិនមានសង្គ្រាមផ្ទុះឡើងហើយរបបក្រុងព្យុងយ៉ាងដួលរលំបញ្ហាគឺថានឹងមានជនភៀសខ្លួនជាច្រើននាក់ធ្លាក់បន្ទុកមកលើចិន និងជាពិសេសការបង្រួបបង្រួមកូរ៉េទាំងពីរដែលអាចបង្កឱ្យមានមហន្តរាយដល់ចិននាពេលអនាគត (ភូមិសាស្ត្រនយោបាយ) ព្រោះកូរ៉េងាកទៅខាងអាមេរិក៕






