ពិភពលោក វឹកវរហេីយ...! ឧបទ្វីបកូរ៉េ និងអាមេរិកបាញ់មីសីល រីឯ ទ័ពទួរគី និងស៊ីរី ប្រយុទ្ធគ្នាស្លាប់ ចំនួន...(សូមអាន) ជួយស៊ែ រង់ចាំតាមដានព័ត៌មានបន្ត



ផ្ទុះ​ការប៉ះទង្គិច​ថ្មី​រវាង​កងទ័ព​ទួរគី ​និង​កងជីវពល​ឃើ​ដ​ស៊ី​រី​
កងទ័ព​ទួរគី​បាន​និយាយថា ការប៉ះទង្គិច​ថ្មី​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សុក្រ​រវាង​កងទ័ព​ទួរគី​ និង​កងជីវពល​ឃើ​ដ​ស៊ី​រី​ដែល​រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​ចាត់ទុកថា​ជា​ក្រុម​ភេរវកម្ម​ប៉ុន្តែ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជី​ហាដ​។​

គ្រាប់​រ៉ុក្កែត​បាន​បាញ់​ចេញពី​តំបន់​មួយ​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​ការពារ​ប្រជាជន​ឃើ​ដ (YPG) ដោយ​កំណត់​គោលដៅ​លើ​ប៉ុស្តិ៍​បញ្ជាការ​យោធា​ទួរគី​នៅ​ស្រុក Ceylanpinar នៃ​ខេត្ត​ភាគខាងត្បូង Sanliurfa របស់​ប្រទេស​ទួរគី​។​

វា​បាន​និយាយថា កងទ័ព​ទួរគី​បាន​បាញ់​តបត​ទៅវិញ​ដោយបាន​សម្លាប់ “​ភេរ​វករ​” ចំនួន​១១​នាក់​។ ទោះយ៉ាងណា​ក៏ដោយ មិនមាន​របាយការណ៍​នៃ​អ្នកស្លាប់​និង​របួស​នៅ​ផ្នែក​ខាង​ទួរគី​ទេ​។​

នេះ​គឺជា​ថ្ងៃទី​បី​ហើយ​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដែល​ត្រូវបាន​គេ​រាយការណ៍​នៅ​ទូទាំង​ព្រំដែន​បន្ទាប់ពី​កងកម្លាំង​អាកាស​ទួរគី​បាន​ទម្លាក់​គ្រាប់បែក​លើ​គោលដៅ YPG ក្នុងប្រទេស​ស៊ី​រី​កាលពីដើម​សប្តាហ៍​នេះ​។​

ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា ខ្លួន​មាន “​កង្វល់​យ៉ាងខ្លាំង​” ដែល​ការវាយប្រហារ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការសម្របសម្រួល​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​សហរដ្ឋអាមេរិក​ឬ​ក្រុមចម្រុះ​សកល​ប្រឆាំងនឹង​ក្រុម IS ។​

ទន្ទឹមនឹង​នេះដែរ​ក្រសួងការបរទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ការ​វាយឆ្មក់​ទម្លាក់​គ្រាប់បែក​របស់​ទួរគី​គឺជា​ការមិនអាច​ទទួល​យកបាន​និង​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​បង្ហាញ​ពី​ការអត់ធ្មត់​។ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​បាន​ទទូចថា ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​មូ​ស្គូ​ត្រូវបាន​ជូនដំណឹង​ជាមុន​យ៉ាង​ត្រឹមត្រូវ​។​

គួរ​បញ្ជាក់ថា ការប៉ះទង្គិច​គ្នា​ថ្មី​នេះ​បាន​កើតឡើង​ខណៈដែល​លោក​ប្រធានាធិបតី Recep Tayyip Erdogan កាលពី​ថ្ងៃ​សុក្រ​បាន​ព្រមាន YPG ថា ទួរគី​នឹង​បាញ់​តបត​ទៅវិញ​ប្រឆាំង​ការវាយប្រហារ​ណាមួយ​និង​គំរាម​ចំពោះ​ការបង្កើត​រដ្ឋ​ឃើ​ដ​ណាមួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​៕


ប្រភព ៖ AFP