បានចាក់សម្លាប់ថៅកែររបស់ខ្លួន ជាច្រើនកាំបិតស្លាប់នៅនិងកន្លែងកើតហេតុ ដែលស្ថិតនៅភូមិ ខ្លងនិង
ស្រុកខ្លងលួង ខេត្តប៉ាផុមថានី ដោយសារតែមូលហេតុ ថៅកែនោះ បណ្តេញខ្លួនចេញពីការងារ។
បន្ទាប់ពីស្រាវជ្រាវ និងបើកការស៊ើបអង្កេតរួចមក ប៉ូលិសបានចាប់ខ្លួនឃាតករ បានហើយ នៅថ្ងៃទី២៣
មេសា ២០១៧ ម្សិលមិញនេះ ហើយប៉ូលិសបានបញ្ជាក់ថា ឃាតករដែលសម្លាប់ថៅកែ របស់ខ្លួនគឺជាជនជាតិខ្មែរ
ចូលទៅធ្វើជាពលករនៅប្រទេសថៃ ។
គួររំលឹកផងដែរថា ស្ត្រីរងគ្រោះត្រូវគេស្គាល់ឈ្មោះ សែនប្រាក់សិទ្ធិ ហៅ ស៊ុម អាយុ៤៧ឆ្នាំ
ជាថៅកែរលក់បន្លែដ៏ធំមួយកន្លែង នៅផ្សារថៃ ត្រូវបានឃាតករចាក់ជាច្រើនកាំបិត ស្លាប់នៅនិងកន្លែង
មូលហេតុដោយសារតែ ថៅកែបានបណ្តេញរូបគេ ចេញពីការងារ។ ជនល្មើសបានចាក់ជនរងគ្រោះ
ដែលជាថៅកែរបស់ខ្លួន ជាច្រើនកាំបិត ចំដើមទ្រូងនិងបំពង់.ក ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង ។
ឃាតករដៃឆៅ ត្រូវបានគេស្គាល់ឈ្មោះ ធី អាយុ៣២ឆ្នាំ គឺជាកូនឈ្នួលរបស់ជនរងគ្រោះផ្ទាល់តែម្តង ។
មុនពេលកើតហេតុ ប្រមាណជា១អាទិត្យ ថៅកែរងគ្រោះ បានបណ្តេញកូនឈ្នួលរបស់ខ្លួន
ចេញពីការងារដោយសារតែ កូនឈ្នួលរូបនោះ ប្រើប្រាស់គ្រឿងញៀន ដែលជាអំពើល្មើសច្បាប់
យ៉ាងធ្ងន់ធ្ងរមិនអាចលើកលែងបាន ។ ជនល្មើស បានធ្វើជាកម្មករ របស់ថៅកែរងគ្រោះរាប់ឆ្នាំមកហើយ
ទើបធ្វើឲ្យជនល្មើស ទប់ចិត្តមិនបាន ក៏សម្រេចចិត្តសម្លាប់ ថៅកែរូបនោះតែម្តង ។
នៅថ្ងៃកើតហេតុ គឺថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ជនល្មើសឈ្មោះធី បានលោតផ្លោះរបស់ផ្ទះ
របស់ជនរងគ្រោះ ហើយសំងំអង្គុយចាំ ជនរងគ្រោះត្រឡប់ពីរផ្សារវិញ ដើម្បីធ្វើសកម្មភាព
ហើយពេលនោះគឺជាពេលស្ងាត់ល្អ ដោយអ្នកដែលរស់នៅម្តុំនោះ គេនាំគ្នាចេញទៅធ្វើការបាត់អស់
ទាល់តែពេលល្ងាចទើបត្រលប់មកវិញ។ ដោយមានឱកាសល្អ ជនល្មើសក៏បានធ្វើសកម្មភាព
សម្លាប់ថៅកែរបស់ខ្លួន បានសម្រេចដូចបំណង។ ពេលនោះកូនស្រីរបស់ស្រ្ដីរងគ្រោះ
បានទូរស័ព្ទមកក៏បានលឺសំឡេងម្តាយ និយាយថា “កុំធ្វើស្អីអញ កុំធ្វើស្អីអញ”
តែពីរម៉ាត់ប៉ុណ្ណោះក៏ស្ងាត់បាត់មាត់ ជនរងគ្រោះតែម្តង ។
ក្រោយពីធ្វើសកម្មភាពរួចភ្លាមៗ ជនល្មើសបានរត់គេចខ្លួន ដោយធ្វើដំណើរត្រឡប់ មកប្រទេសខ្មែរវិញ
និងបានលួចរបស់របរមួយចំនួន រួមមានទាំងអាវុធខ្លីមួយដើម ទៅជាមួយផងដែរ ។
ដោយមានរូបថតជនល្មើសច្បាស់ រួមទាំងការចង្អុលបង្ហាញ ពីប៉ូលិសថៃ អោយតាមចាប់ជនល្មើសរូបនេះ
គ្រប់ច្រកល្ហក ពិសេសនោះ គឺច្រកព្រំដែន ខ្មែរ-ថៃ ទើបឈានដល់ការចាប់ខ្លួន
បានជនល្មើសនៅខេត្តស្រះកែវ តំបន់ខ្លងលឹក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ វេលាយប់ ម៉ោងប្រហែលជា១០។
ជាការគួរឲ្យកត់សម្គាល់និង ចាប់អារម្មណ៍ខ្លាំង គឺប៉ូលិសថៃ បាននាំខ្លួនជនល្មើស ជាឃាតករទៅអុជធូប
ដើម្បីសុំខមាទោស ពីសពជនរងគ្រោះនៅឯ គេហដ្ឋានរបស់សព ដែលជាថៅកែស្រីរបស់ខ្លួន
និងបានធ្វើសន្និសិទ្ធិកាសែត បង្ហាញមុខឃាតករជាសាធារណៈផងដែរ។ អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ
គឺកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ត្រូវបានបំផ្លាញដោយសារតែ មនុស្សដ៏ឃោរឃៅម្នាក់នេះ៕
ប្រភព៖ សារព័ត៌មានថៃ កាពូក






