កូនប្រុសយំសំពះលាឪពុកម្ដាយទៅចូលគុកវិញស្រាប់តែមានរឿងមួយដែលធ្វើអោយអ្នកនឹកស្មានមិនដល់…..


យោងតាមបណ្ដាញសារពត៌មានថៃចុះផ្សាយថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៧ បានអោយដឹងថា មន្រ្តីប៉ូលីសនៃស្នងការដ្ឋានស្រុក សាតាហ៊ីប ខេត្តចន្ទបុរីប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ថាវ៉ាឆៃ អាយុ ៤៤ ឆ្នាំ ដែលបានលួចជួញដូរគ្រឿងញៀនដោយខុសច្បាប់។ នៅលើខ្លួនបុរសម្នាក់នេះបានរកឃើញថ្នាំញៀនប្រភេទ អាហ្វេតាមីនចំនួន ពីរគ្រាប់។ប៉ូលីសបានឃាត់ខ្លួនបុរសនេះនៅក្នុងផ្ទះរបស់គាត់ខណះពេលកំពុងធ្វើការលក់គ្រឿងញៀនអោយទៅមនុស្សវ័យជំទង់ម្នាក់ទៀត។ជនល្មើសរូបនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានជួញដូរគ្រឿងញៀនមែន គាត់ធ្វើបែបនេះគឺដើម្បីរកប្រាក់ចិញ្ចឹមលោកឪពុកអ្នកម្ដាយដែលកំពុងតែឈឺនៅផ្ទះ។
រឿងដែលធ្វើអោយគេនឹកស្មានមិនដល់នោះគឺថា បុរសម្នាក់នេះបង្ខំចិត្តដើម្បីចិញ្ចឹមម្តាយចាស់ជរារបស់គាត់។ តែអកុសលវិធីនេះគឺជារឿងខុសច្បាប់ដែលសង្គមស្អប់ខ្ពើម។
យោងតាមសម្ដីមន្រ្តីប៉ូលីសបានអោយដឹងថា “ទិដ្ខភាពនៅក្នុងផ្ទះបុរសនេះពិតជាគួរអោយសង្វេគណាស់ ពេលចូលទៅដល់ផ្ទះលោកថាវ៉ាឆៃ អ្នកនឹងបានឃើញ ឪពុកម្ដាយដ៏ចាស់ជរារបស់គាត់ដេកឈឺនៅលើគ្រែ។ ពួកគាត់ទាំងពីរនាក់មានតែកូនប្រុសម្នាក់គត់ដែលនៅចាំមើលថែជារៀងរាល់ថ្ងៃ បើសិនអស់ពីលោក ថាវ៉ាឆៃតើលោកតាលោកយាយទាំងពីរនាក់នេះនឹងទៅជាយ៉ាងណា។” ប្រភពដដែលបានបន្តទៀតថា “មុនពេលប៉ូលីសចាប់ខ្លួនបុរសនេះបញ្ជូនទៅពន្ធនាគា អ្នកជួយដូរគ្រឿងញៀនរូបនេះបានសុំអង្វរលោកប៉ូលីសអោយទុកពេលអោយខ្លួនបានសុំខមាទោសលាលោកឪពុកអ្នកម្ដាយចាស់ជរារបស់គាត់ជាលើកចុងក្រោយ។ ដោយមានការអាណិតជាពន់ពេក មន្រ្តីប៉ូលីសបានទុកពេលខ្លះអោយគាត់បានលាឪពុកម្ដាយរបស់គាត់ មុនពេលដែលគាត់ត្រូវបានបញ្ជូនខ្លួនទៅកាន់គុក។
មុនពេលប៉ូលីសថៃនាំខ្លួនទៅ លោកថាវ៉ាឆៃ បានលើកដៃសំពះឪពុកម្ដាយ ហើយ យំអោបលោកឪពុកអ្នកម្ដាយរបស់គាត់ទាំងទឹកភ្នែកហើយនិយាយថា”អោយកូនសុំទោសចំពោះលោកឪពុកអ្នកម្ដាយដ៏មានគុណទាំងពីរ ដែលកូនមិនបានមើលថែរក្សាអ្នកទាំងពីបន្តទៅទៀត សូមអ្នកទាំងពីរលើកលែងទោសអោយកូនផង។ ពេលអស់ពីកូនទៅសូមលោកទាំងពីរថែរក្សាសុខភាពផង។ “លោកឪពុកអ្នកម្ដាយរបស់គាត់បានបង្ហូរទឹកភ្នែកហើយបន់ស្រន់អោយកូនគាត់ឆាប់ចេញពីគុកវិញ។
មន្រ្តីប៉ូលីសបាននិយាយថា លោកតាលោកយាយទាំងពីរនាក់គាត់ដើរមិនបានទេ ហើយក៏មិនអាចជួយខ្លួន​ឯងបានដេែរ។ យើងនឹងអោយសាច់ញាត្តិរបស់គាត់មកថែទាំលោកតាលោកយាយទាំងពីរជំនួសលោក ថាវ៉ាឆៃ។




ប្រភព៖ TV2FB