យោងទៅតាមសារព័ត៍មានរបស់ Chosun បានឲ្យដឹងថា សារធារណៈរដ្ឋចិនបាន ពង្រាយកងទ័ព ទៅព្រំប្រទល់កូរ៉េខាងជើងប្រមាណចំនួន ១.៥សែននាក់ ក្នុងគោលបំនងដើម្បីទប់ទល់នឹងស្ថានភាពដែលនឹកស្មានពុំដល់ពោលគឺដើម្បីជៀសវាងសង្រ្គាម ។
គួរបញ្ជាក់ថាការសម្រេចចិត្តបញ្ជូននាវា USS Carl Vinson ទៅកាន់តំបន់ឧបទ្វីបកូរ៉េធ្វើឡើងចំពេលស្ថានភាពនៅក្នុងតំបន់កំពុងតានតឹងស្រាប់ជាពិសេសនោះ គឺក្រោយពេលអាមេរិកវាយប្រហារលើមូលដ្ឋានទ័ពស៊ីរី បានធ្វើឱ្យគេយល់ថាទីក្រុងវ៉ាស៊ីនតោន មិនត្រឹមតែចង់ព្រមានរដ្ឋាភិបាលស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់ព្រមានទីក្រុងព្យុងយ៉ាងដែរថា សហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ មិនដូចជាជំនាន់ប្រធានាធិបតីអាមេរិកមុនៗនោះទេ ពោលគឺនៅជម្រើសចុងក្រោយអាមេរិក មិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង បើសិនមិនព្រមបោះចោលមហិច្ឆតានុយក្លេអ៊ែរ ឬក៏ចេះតែបង្ករឿងឥតឈប់ឈរ។ ទីក្រុងសេអ៊ូលរំពឹងថា ទីក្រុងព្យុងយ៉ាងអាចនឹងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ នៅក្នុងខែមេសានេះ៕




