យោងាតាមប្រភពសារពត៌មាន RT បានចុះផ្សាយថា អាមេរិកបានចាប់ផ្តើមសមយុទ្ធកងនាវារួមគ្នាជាមួយកូរ៉េខាងត្បូង នៅពេលក្រុមនាវាវាយប្រហារដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson បានចូលមកដល់ដែនសមុទ្រជប៉ុន តាមច្រកផ្លូវធីស៊ូស៊ីម៉ា។ ល្បែងសង្គ្រាមបានចាប់ផ្តើមដំណើរការនៅជាប់កន្លែងការបាញ់សាកល្បងមីស៊ីលមិនបានសម្រេចរបស់កូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយន់ហាប់ បាននិយាយថា«កងកម្លាំងវាយលុករបស់អាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធនៅសមុទ្រខាងកើតចាប់ពី៦ល្ងាចនៅថ្ងៃនេះ ប្រឆាំងភាពធ្លាក់ចុះនៃស្ថានភាពសន្តិសុខបច្ចុប្បន្ន»។សមយុទ្ធនេះនឹងផ្តោតលើការត្រួតពិនិត្យ តាមដាន និងស្ទាក់ចាប់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ឆ្លងទ្វីបរបស់កូរ៉េខាងជើង។
កូរ៉េខាងជើងក៍បានធ្វើសមយុទ្ធបាញ់គ្រាប់ផ្លោតពិតៗនៅសមុទ្រខាងកើត នៅពេលអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធនៅសមុទ្រលឿង៕
ប្រភព៖http://phsayonline.info/archives/2169






