ជីវិតគូរ ម៉ែខាងស្រីថា "ហ្អែងការជាមួយវាធ្វើអី ការងារប្រាក់ខែក៏តិច ហើយចិត្តក៏មិនសូវទូលាយ ហើយមិនសូវចេះធ្វើល្អជាមួយហ្អែងផងហ្នឹង ម៉ែតស៊ូអោយហ្អែងបានរៀនចប់ មានការងារល្អធ្វើ មនុស្សប្រុសល្អៗ អ្នកមានៗតាមស្រលាញ់ហ្អែងម៉ាគំនរ ហ្អែងម៉េចមិនយកភ្នែកមើលផងទៅ ម៉ែចាស់ហើយ ក្រក៏ក្រ មិនដែលបានរស់នៅស្រួលទេ សង្ឃឹមថាកូនរៀនចប់ មានអនាគតល្អ ជួយទំនុកបំរុងម៉ែវិញ បើហ្អែងយកវាធ្វើប្តី ម៉ែដឹងតែចប់ហើយ"





ម៉ែខាងស្រីថា "ហ្អែងការជាមួយវាធ្វើអី ការងារប្រាក់ខែក៏តិច ហើយចិត្តក៏មិនសូវទូលាយ ហើយមិនសូវចេះធ្វើល្អជាមួយហ្អែងផងហ្នឹង ម៉ែតស៊ូអោយហ្អែងបានរៀនចប់ មានការងារល្អធ្វើ មនុស្សប្រុសល្អៗ អ្នកមានៗតាមស្រលាញ់ហ្អែងម៉ាគំនរ ហ្អែងម៉េចមិនយកភ្នែកមើលផងទៅ ម៉ែចាស់ហើយ ក្រក៏ក្រ មិនដែលបានរស់នៅស្រួលទេ សង្ឃឹមថាកូនរៀនចប់ មានអនាគតល្អ ជួយទំនុកបំរុងម៉ែវិញ បើហ្អែងយកវាធ្វើប្តី ម៉ែដឹងតែចប់ហើយ"។
ម៉ែខាងប្រុសថា "ហ្អែងស្រលាញ់ម្នាក់ហ្នឹងធ្វើអីហ្អា មានអីល្អ ម៉ែឪក៏ក្រ ការហើយនាំហ្អែងវេទនាទេ ជឿអញទៅ អោយតែចង់បាន អញដណ្តឹងកូនគេល្អជាងហ្នឹង ១០ដង មិនខ្វះទេ កូនស្រីគេ អ្នកមានៗ ម៉ែឪគេ ជិះឡានសុទ្ធតែឡិចស៊ីស គេមានផ្ទះនៅបុរីប៉េង ហួត ពីរបីល្វែង គេទុកចែកអោយកូនគេ ទៅយកស្អី មនុស្សស្រីមានបន្ទុកជាប់ខ្លួនចឹងនោះ"។
តែចុងក្រោយ២នាក់ហ្នឹងក៏រៀបការជាមួយគ្នា ជីវិតក្រោយរៀបការ...............💕💕
ប្តី "ម៉ាក់អូនឯងឃើញតែខលមកសុំលុយរហូត គាត់មិនដែលជួយអីហើយ ឃើញតែខលមកអំពល់ទុកទៀត មិនដែលមានម៉ែណា ចេះតែអោយកូនជួយចឹងទេ ម៉ែគេ ម៉ែឯង មានតែជួយកូនគេ មិនដែលឃើញម៉ែអី ចេះតែមានបញ្ហាមិនចេះចប់"។
ម៉ែក្មេក "ប្រពន្ធហ្អែងដឹងស្អីទេ គ្មានចេះសន្សំលុយកាក់អីទេ ម៉ែឪទៀត គ្មានអីចែកអោយកូនសោះ អញអើយវេទនាម្លេះ"។
តើអ្នកណាជាអ្នកវេទនាពិតប្រាកដ? តើក្តីស្រលាញ់មានពិតទេលើលោក? ធ្វើជាបុរសពិត សូមពិចារណាពីចំនុចនេះ ផ្តល់តម្លៃដល់ប្រពន្ធដែលសុខចិត្តទ្រាំលំបាកជាមួយអ្នក ផ្តល់តម្លៃដល់ជម្រើសរបស់នាង។ អរគុណ✌️💕💕



ប្រភព៖ ជីវិតប្តីប្រពន្ធ