មានស្វាមីជាទាហាន ប្រាក់ខែមិនច្រើនទេ កុំថាឡើយចិញ្ចឹមភរិយា និងគ្រួសារសូម្បីតែខ្លួនឯងចាយមិនចង់គ្រាន់ផង មិនសូវថ្លៃថ្នូរទេ
មានស្វាមីជាទាហាន ប្រាក់ខែមិនច្រើនទេ កុំថាឡើយចិញ្ចឹមភរិយា និងគ្រួសារសូម្បីតែខ្លួនឯងចាយមិនចង់គ្រាន់ផង មិនសូវថ្លៃថ្នូរទេ នៅតាមព្រៃភ្នំ ធ្វើការក្រោមពន្លឺព្រះអាទិត្យ មិនសូវហឺហាទេ ព្រោះមិនមានខោអាវស្អាតបាតពាក់ និងofficeក៏មិនមានដូចគេ តែហេតុអីបានជានារីម្នាក់នេះសម្រេចចិត្តយកបុរសម្នាក់នេះជាគូរអនាគត់ ព្រោះនារីម្នាក់នេះមិនបានស្រលាញ់ការងាររបស់បុរសនេះឡើយ ហើយនាងក៏មិនចង់បានអ្វីពីបុរសម្នាក់នេះដែរអ្វីដែលនាងចង់បានគឺការស្រលាញ់ និងរួមរស់ជាមួយគ្នានៅអ្វីដែលបុរសនេះមានទោះជារបស់របរទាំងនោះវាមិនគ្រប់គ្រាន់តែនាងនិងកែឆ្នៃអោយវាស្កប់ស្កល់សម្រាប់ជីវិតហើយបើអ្វីដែលបុរសនោះគ្មាននាងនិងប្រឹងជួយរកបំពេញបណ្ថែមដើម្បីអោយគ្រួសារមួយនេះមានដូចគេ នេះហើយគឺជាសុភមង្គលពិតនៅក្នុងគ្រួសារគឺពេញចិត្តនៅអ្វីដែលយើងមាន សប្បាយចិត្តនូវអ្វីដែលយើងធ្វើដោយមិនខ្វល់ ឬច្រណែននិងអ្នកណាគេដើរលឿនជាងយើង ឬយើងដើរយឺតជាងគេនោះទេ វាមិនសំខាន់ សំខាន់យើងនៅតែបន្តដំណើរទៅមុខមិនយូរមិនឆាប់យើងគង់និងដល់គោលដៅ ប្តីការងារអី ប្រពន្ធការងារអីមិនសំខាន់ សំខាន់អោយតែយើងចេះជួយគ្នាគង់និងរកសុីមានបានដូចគេគ្មានអ្វីដែលឈ្នះការតស៊ូឡើយ...
$អរគុណអូនដែលព្រមទទួលយកបង!!
$អរគុណអូនដែលជំនះគ្រប់ឧបសគ្គជាមួយនិងបង!!
$អរគុណអូនដែលរងចាំបងរយៈពេល៧ឆ្នាំមកនេះ!!
$ហើយរយៈពេល ៧ឆ្នាំនេះអូនពិតជាលំបាកច្រើនហើយ!!
ប្រភព៖Chhay Vannim


