កាន់តែយ៉ាប់ហើយ…! ជប៉ុនពិចារណាដាក់ពង្រាយកងកម្លាំងស្វ័យការពារ បន្ទាប់ពី… (មានរូប)


ជប៉ុន៖ បើយោងតាមសារព័ត៌មាន Sputnik ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះថា វាគឺជាលើកដំបូងហើយដែលប្រទេសជប៉ុនពិចារណា ដើម្បីដាក់ពង្រាយកងកម្លាំងស្វ័យការពាររបស់ខ្លួន ដើម្បីការពារប្រទេស។ នេះបើតាមសារព័ត៌មាន ក្នុងស្រុករបស់ជប៉ុនបានផ្សាយ។
ជាការពិតរដ្ឋាភិបាលជប៉ុន កំពុងពិចារណាពីលទ្ធភាព ដែលអាចទៅរួចក្នុងការដាក់ពង្រាយ កងកម្លាំងស្វ័យការពាររបស់ខ្លួន ក្នុងករណីដែលកូរ៉េខាងជើង បានបាញ់មីស៊ីលចូល ក្នុងបូរណភាព ទឹកដីរបស់ខ្លួន។រដ្ឋាភិបាលជប៉ុន ដឹងច្បាស់ថា ការធ្លាក់មីស៊ីលបរទេសមកក្នុងបូរណភាពទឹករបស់ខ្លួន គឺជាការឈ្លានពានផ្នែក យោធាយ៉ាងពិតប្រាកដ ដែលអនុញ្ញាតឲ្យប្រទេសនេះ ដាក់ពង្រាយកងទ័ពបាន។
បើយោងតាមច្បាប់ដែលបានអនុម័ត កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ថា ការបែងចែកការគំរាមកំហែង ផ្នែកសន្តិសុខមាន២ប្រភេទ ដែលទី១គឺ លទ្ធភាពនៃការឈ្លានពានផ្នែកយោធា ទី២, ការគំរាមកំហែងផ្នែកយោធា។




 ប្រភព៖http://phsayonline.info/archives/141