សង្គ្រាមរវាងលោកត្រាំ ដូណល និងលោក គឹម ជុងអ៊ុន យោងតាមក្រុមអ្នកជំនាញយោធាព្រមានថា… (សូមអាន)


យោងតាមប្រភព OneNews បានឲ្យដឹងថា កងទ័ពអាមេរិកចំនួន៣០០០០នាក់ កំពុងស្ថិតនៅក្នុងកូរ៉េខាងត្បូង។ ក្រុមអ្នកជំនាញយោធា អះអាងថាកូរ៉េខាងជើងអាចគិតខុសពីការប៉ុនប៉ងរបស់លោកត្រាំ ​ដើម្បីបង្ហាញកម្លាំងយោធាថាជាសកម្មភាពបង្កជម្លោះ។
លោក ហ្សាង ទូសេង អ្នកជំនាញពីវិទ្យាស្ថានសិក្សាកិច្ចការយុទ្ធសាស្ត្រ និងអន្តរជាតិ បាននិយាយថាអាមេរិក និងកូរ៉េខាងជើង ចាប់ផ្តើមផ្តួចផ្តើមគំនិតធ្វើសង្គ្រាម ប៉ុន្តែគ្រោះថ្នាក់នៃជម្លោះ មានកម្រិតខ្ពស់ ដូចជាការគិតខុស ឬ ឧប្បត្តិហេតុតូចមួយ អាចនាំឲ្យកើតមានសង្គ្រាមនៅឧបទី្វបកូរ៉េ។
លោក ហ្សាង បានបន្ថែមថា«ទំហំនៃការធ្វើសមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូង កំពុងប្រែក្លាយទៅជារឿងធំ ហើយការវាយប្រហារមិនប្រាប់ឲ្យដឹងជាមុនបញ្ជូនសារព្រមានយ៉ាងច្បាស់ ដល់លោក គឹម ជុងអ៊ុន ថាអាមេរិកអាចកម្ទេចកូរ៉េខាងជើង បើអាមេរិកចង់កម្ទេច»។
កាលពីថ្ងៃអាទិត្យ ក្រុមនាវាចម្បាំងអាមេរិកបានធ្វើដំណើរទៅកាន់ឧបទី្វបកូរ៉េ ដើម្បីប្រឆាំងការឈ្លានពានរបស់ទីក្រុងព្យុងយ៉ាង ដែលអាចបន្ថែមដល់ការយល់ច្រឡំ។

លោក ហ្សាង បាននិយាយថាសមត្ថភាពវាយប្រហារយោធា និងពាក្យសម្តីបង្កសង្គ្រាមរបស់កូរ៉េខាងជើង បានធ្វើឲ្យអាមេរិកនៅមិនស្រួល។ ជាលទ្ធផល លោកត្រាំកំពុងប្រឈមមុខការគាបសង្កត់កាន់តែខ្លាំងឡើង ឲ្យវាយប្រហារកូរ៉េខាងជើង មុនពេលកូរ៉េខាងជើងវាយប្រហារអាមេរិក។
លោក ជេក កៀន ឧត្តមសេនីយយោធាអាមេរិកចូលនិវត្ត បាននិយាយថាជម្រើសទីមួយរបស់លោកត្រាំវាយប្រហារលើកូរ៉េខាងជើង ឬ ធ្វើឃាតលោក គឹម ជុងអ៊ុន។




 ប្រភព៖http://www.pageth.info/archives/13443#prettyPhoto