វីវរធំហេីយ…! បាត់រ៉ាដានាវាមុចទឹកកូរ៉េខាងជេីង សង្ស័យត្រៀម…




យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុង​តែ​បង្កើន​សមត្ថភាព​យោធា​ក្រោម​ទឹក​របស់​ខ្លួន ហើយ​ប្រហែល​អាច​មាន​ផែនការ ក្នុង​ការ​វាយប្រហារ​គ្រាប់​បែក​នុយក្លេអ៊ែរ ចេញ​ពី​នាវា​មុជ​ទឹក ទៀត​ផង។

ជាមួយ​គ្នា​នេះ​ដែរ មាន​ការ​ព្រួយ​បារម្ភ​ថា មេដឹកនាំ​របប​ផ្ដាច់ការ​មួយ​នេះ កំពុង​សម្របសម្រួល​នាវាមុជទឹក ដូច្នេះ​ពួកគេ​អាច​បើក​ការ​វាយ​ប្រហារ ស្រប​ពេល​ដែល​ស្ថានភាព​កំពុង​តានតឹង​ខ្លាំង ជាមួយ​ប្រទេស​ភាគ​ខាងលិច។

ការ​ព្រួយ​បារម្ភ​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​នាវា​មុជទឹក​ចំនួន​៥០​គ្រឿង ស្មើ​នឹង​៧០​ភាគរយ នៃ​នាវា​មុជទឹក​នៅ​ទីក្រុង Pyongyang របស់​កូរ៉េខាងជើង បាន​បាត់ខ្លួន​ចេញ​ពី​រ៉ាដា បង្ក​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន មាន​ការ​ភិត​ភ័យ ចំ​ពេល​ដែល​កងទ័ព​ទាំង​សងខាង កំពុង​ប្រឈម​មុខ​ដាក់​គ្នា នៅ​សមុទ្រ​កូរ៉េខាងត្បូង៕






ប្រភព៖ http://khmernews168.info/archives/394