គ្រួសារមានសុភមង្គល ទាល់តែស្វាមីផ្ដល់ក្ដីស្រលាញ់គ្រប់គ្រាន់ទៅភរិយា។ តែពេលគ្រួសារខ្លះប្ដី បែរជាមិនបានបំពេញចំណុចនេះបានពេញលេញទេ។ សញ្ញា ៤ យ៉ាងខាងក្រោមនេះ បង្ហាញថាប្ដីមិនទាន់ស្រលាញ់យើងគ្រប់គ្រាន់ទេ៖
១.មិនខ្វល់ទទួលទូរស័ព្ទយើង
ពេលមិននៅជិតគ្នា ហើយយើងតែងតែព្យាយាមតេទៅទៅសួរនាំសុខទុក្ខពីគាត់។ តែគាត់បែរជាមិនខ្វល់ទទួលទូរស័ព្ទយើង បើទោះជាទំនេរ ឬរវល់ក៏ដោយ។
២.មិនធ្លាប់មានពេលផ្អែមល្ហែម
ទោះជាទើបតែរៀបការ ឬរៀបការហើយយូរក៏ដោយ ក៏យើងមិនដែលទទួលបានភាពផ្អែមល្ហែមពីស្វាមីសោះ។ នេះបង្ហាញថាយើងប្រហែលជាមិនសូវសំខាន់ខ្លាំងចំពោះគាត់ឡើយ។
រូបតំណាង
៣.មានរឿងលាក់បាំង
មិនមែនគ្រប់រឿងសុទ្ធតែប្ដីត្រូវប្រាប់ប្រពន្ធទេ តែក៏មិនមែនគ្រប់រឿងលាក់បាំងគ្នាចឹងដែរ។ បើគាត់មានរឿងលាក់បាំងច្រើន ព្រោះគាត់គិតថាយើងមិនអាចជួយអ្វីបាន។
៤.មិនសូវមានសារសំខាន់
ប្រសិនបើរវាងយើងជាមួយមិត្តភ័ក្ដិគាត់ មានបញ្ហាកើតឡើងក្នុងពេលតែមួយ ហើយគាត់សុខចិត្តជ្រើសរើសមើលថែមិត្តភ័ក្ដិ ដោយទុកយើងចោល ចម្លើយគួរតែដឹងច្បាស់ក្នុងចិត្តហើយ៕
ប្រភព៖ kanha
