ហៅ​ប្រាក់​ចូល​ហោប៉ៅ​តាម​ក្បួន​ហុងស៊ុយ


អ្នកណា ​ក៏​ចង់ឱ្យ​ខ្លួនឯង​មាន​ប្រាក់កាស​ច្រើន ឬ​យ៉ាងហោចណាស់ក៏មានប្រាក់​ចាយ​វាយ​ពេញ​ដៃដែរ ។  ប៉ុន្តែ​សមត្ថភាព​រកប្រាក់​ខុសៗ​ពីគ្នា ។ ក្រៅពី​សមត្ថភាព​ការងារ​ហុងស៊ុយ​សម្រាប់ការហៅ​ប្រាក់​ចូល​ហោប៉ៅ ជា​ចំណុច​មួយ​ដែល​គេ​ជឿជាក់ថា មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ ។​ប្រសិនបើអ្នក ​ចង់​ហៅ​ប្រាក់​ចូល​ឱ្យ​កាន់តែច្រើន អ្នក​អាច​សាកល្បង​ដូចខាងក្រោម៖
ឧស្សាហ៍​រៀបចំ​របស់របរ​ឱ្យមាន​របៀប​៖ កុំបណ្តោយឱ្យ​របស់របរ​គ​រ​ចោល​នៅលើ​តុ ។ របស់​អ្វីដែល​ចាស់​លែងប្រើការ​ហើយ គួរ​ប្រមូល​យកទៅ​បោះចោល ឬ​រៀបចំ​ទុកដាក់​ទៅតាម​ទីកន្លែងឱ្យបាន​ត្រឹមត្រូវ ។ សូមកុំ​ទុក​របស់​រាយប៉ាយ​លើ​តុ ឬ​ក្លិនឆ្អេះ​ស្អុយ​នាំ​តែ​កើត​ឧបទ្រពចង្រៃ ។
កាបូប​ប្រាក់​ដែល​ចាស់​ហើយគួរ​ផ្លាស់ប្តូរ​ថ្មី​៖ កុំ​ប្រើកាបូប​ប្រាក់​ដែល​ចាស់ ឬ​ចាប់ផ្តើម​ដាច់​រហែក​ធ្លុះធ្លាយ​ជាដាច់ខាត ។ ​យក​ល្អ​ការប្រើ​កាបូប​ប្រាក់ គួរប្រើ​ពណ៌​ក្រហម ព្រោះ​តាម​ហុងស៊ុយ​ចិន ពណ៌​នេះ​ជា​ពណ៌​ល្អ​លើសគេ និង​ជា​ពណ៌​ចម្រុងចម្រើន​ទៀតផង ។​ចំពោះ​ ប្រាក់កាស គួរ​ដាក់​ឱ្យមាន​របៀប​និង​មិនគួរ​ញាត់​ញុ​ក​ជាដាច់ខាត ពីព្រោះ​តាម​ជំនឿ​ថា ក្រដាសប្រាក់​ដែល​ញាត់​ញក់ញី​ក្នុង​កាបូប​ប្រាក់​មិនល្អ​ទាល់តែសោះ ។
ព្យាយាម​នៅក្បែរ​ទឹក​ឱ្យបាន​ច្រើន៖ ​នេះមិនមែនមានន័យថា ឱ្យ​លោកអ្នក​ផ្លាស់​ផ្ទះ​ទៅ​នៅជាប់​មាត់ទន្លេ ឬ​ផ្លាស់កន្លែងធ្វើ​ការ​​ទៅក្បែរ​បន្ទប់ទឹក​ទេ គ្រាន់តែ​ឱ្យ​រក​ទូកញ្ចក់​ដាក់​ត្រីមក​ដាក់​ឱ្យចំ​ទិស​ខាងជើង​ក្នុង​បរិវេណ​ ផ្ទះ ឬ​អាច​យក​រូបភាព​ទឹក​មក​បិទ​លើ​ជញ្ជាំង​ផ្ទះ​ក៏​បានដែរ  ។​
រក​រូបភាព​ទឹកជ្រោះ ឬ​ផ្ទៃសមុទ្រ​ព្យួរ ឬក៏​ដាក់​​នៅលើ​តុ​៖​ បើអ្នក​ចង់​បន្ថែម​ង៉ូ​វ​ហេង​នៅ​កន្លែងធ្វើការ អា​ចរក​រូបភាព​ទឹកជ្រោះ​មកដាក់​លើ​តុ ឬ​ព្យួរ​លើ​ជញ្ជាំង ក៏​ផ្តល់​ជោគ​សំណាង​បាន​ដូចគ្នា ។​
ជួសជុល​កន្លែង​ខូចខាត​ត្រង់​បរិវេណ​ផ្ទះ​ឱ្យ​ស្អាត​ជានិច្ច​៖ ត្រង់កន្លែង​ណា​ដែល​បាក់បែក ឬ​ខូចខាត​ត្រូវ​ប្រញាប់​ជួសជុល​ភ្លាម កុំ​ទុកចោល​នាំ​តែ​អពមង្គល ។ ពិសេស​ត្រង់​ពិតាន​ដែល​ធ្លុះធ្លាយ ឬ​បាក់បែក ត្រូវ​ប្រញាប់​ជួសជុល ព្រោះ​គេ​ជឿថា នឹងធ្វើ​ឱ្យប្រាក់​កាស​ធ្លាយ​ចេញ​អស់​ទៅវិញ ។​
ពណ៌​នាំ​ជោគ​លាភ​៖ ពណ៌ទាំងនោះ​មានដូចជាពណ៌​បៃតង ពណ៌​ក្រហម ឬ​ពណ៌​ស្វាយ ដែលសុទ្ធតែជា​ពណ៌​ហៅ​ជោគ​លាភ និង​ប្រាក់កាស​ចូលមក​បាន​ទាំងអស់ ។​ ពណ៌​ទាំងអស់នោះ​អាច​ប្រើ​លាប ឬ​របស់​តុបតែង​ផ្ទះ​ក៏បាន​ទទួលលទ្ធផល​ដូចគ្នាដែរ៕​





ប្រភព៖ cen