អ្នកពាក់អាវទ្រនាប់​ ពេលគេងមែនទេ? ចូរអានអត្ថបទនេះ!


មានស្ត្រីដែលនិយាយថាវាមិនល្អទេដែលអ្នកពាក់វាពេលគេង ព្រោះវាធ្វើអោយអ្នកមានអារម្មណ៍ថារឹប វាដាក់គំនាបដល់រាងកាយ ហើយវាអាចធ្វើអោយស្ទះក្រពេញ ដែលបង្កើនហនីភ័យនៃ មហារីកសុដន់បាន។
ឯស្រី្តមួយចំនួនទៀតនិយាយថាការពាក់អាវទ្រនាប់នៅពេលយប់វាការពារមិនអោយសុដន់យារធ្លាក់ ដែលអ្នកត្រូវតែពាក់វាគ្រប់ពេលមិនថាពេលគេងក៏ដោយ ។ យើងធ្វើបែបនេះដើម្បីសម្រស់។
ហេតុនេះហើយតើមួយណាជាការពិត?
តាមអ្នកវិទ្យាសាស្ត្របាននិយាយថា ទ្រឹស្តីទាំងនេះ គ្រាន់តែជាការ និយាយប៉ុណ្ណោះ ហើយនេះជាមូលហេតុ។ តាមវិជ្ជសាស្ត្រ មិនមានភស្តុតាងដែលថាការពាក់អាវ ទ្រនាប់នៅពេលយប់ បណ្តាលអោយស្ទះ និងបង្កអោយមានហនីភ័យ នេះមហារីកសុដន់ឡើយ។ ហេតុនេះហើយអ្នកអាចឈប់ភ័យខ្លាច ថាមាននឹងនាំទុកដល់អ្នកបានហើយ។
ម៉្យាងវិញទៀត ការយារធ្លាក់សុដន់ ដែលអ្នកព្រួយបារម្ភ ការពាក់អាវទ្រនាប់មិនបានជួយអ្វីធំដុំទេ។ មូលហេតុដែលនាំអោយ មានការយារធ្លាក់អាចមកពី ការបំបៅដោះ មានផ្ទៃពោះ កត្តាវ័យ និងហ្សែនជាដើម។ អ្នកគ្រាន់តែអាចជ្រើសរើស អាវទ្រនាប់ណាដែលទន់ និងជួយទ្រទ្រង់ការយារប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកពាក់អាវទ្រនាប់ តូចចង្អៀតពេក ពេលអ្នកគេង អ្នកអាចមានអារម្មណ៍ មិនស្រួលក្នុងខ្លួន ហើយវាគ្មានផលប្រយោជន៍អ្វីនោះទេ។
ហេតុនេះហើយពាក់ ឬមិនពាក់ពេលគេង វាមិនមានហនីភ័យ ឬអត្ថប្រយោជន៍អ្វីនោះទេ។ វាជាជំរើសរបស់អ្នក ថាអ្នកចូលចិត្តបែបណា។ ស្រ្តីដែលមានស្បែកងាយ ប្រតិកម្ម រម៉ាស់ ញើសនៅពេលយប់ និយាយថាវាធ្វើអោយឈឺចាប់ និងមិនស្រួលនៅពេលគេពាក់វាគេង ខណៈពេលដែល ស្រី្តមួយចំនូនដែលមាន ស្បែកយារនិយាយថាពូកគេ ត្រូវការវាជាជំនួយ។ ក្នុងករណីណាក៏ដោយ អ្នកគួរតែជ្រើសរើស យកអាវទ្រនាប់ដែលទន់ អំបោះពីធម្មជាតិ និងល្មមនឹងទំហំរបស់អ្នក បើអ្នកត្រូវការវានៅពេលអ្នកគេង។



ប្រភព៖ khvideo24