ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចេញបញ្ជាឲ្យវាយប្រហារគ្រាប់មីស៊ីល លើកូរ៉េខាងជើង ប្រសិនបើមេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន ហ៊ានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
សហរដ្ឋអាមេរិក ព្រួយបារម្ភថា កូរ៉េខាងជើង នឹងធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន នៅថ្ងៃសៅរ៍ ទី១៥ ចំពិធីបុណ្យជាតិ «Day of the Sun» របស់កូរ៉េខាងជើង ដែលជាខួបរំលឹកដល់អតីតប្រធានាធិបតី គីម អ៊ីលស៊ុង (Kim Il Sung)។
ប្រសិនបើសហរដ្ឋអាមេរិក ជឿជាក់ កូរ៉េខាងជើង ថានឹងធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ នៅថ្ងៃស្អែក ប្រទេសមហាអំណាចមួយនេះ អាចនឹងបាញ់មីស៊ីល Tomahawk ចេញពីនាវាចម្បាំង២គ្រឿង ទៅលើកូរ៉េខាងជើង ជាមិនខាន។ នេះបើយោងតាមក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់ ប្រាប់ទៅកាន់សារព័ត៌មាន NBC។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន
ជាមួយគ្នានេះដែរ ក្រុមបំផ្ទុះគ្រាប់បែក ក្រុម Cyber និងក្រុមប្រតិបត្តិការពិសេស អាចនឹងត្រូវបានប្រើប្រាស់ផងដែរ។ នេះបើយោងតាមការឲ្យដឹងបន្ថែម ពីក្រុមមន្រ្តីខាងលើ។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានព្រមានថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក អាចនឹងធ្វើឲ្យ មេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន វាយប្រហារ កូរ៉េខាងត្បូង វិញ៕
ប្រភព៖http://www.pageth.info/archives/11576





