ញាក់សាច់..! លោកត្រាំបាញ់មីស៊ីល៥៩គ្រាប់នៅ​ស៊ីរី ​ព្រមាន​រុស្ស៊ី



ក្រុងម៉ូស្គូៈ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​សឺរ​ហ្គេ ឡាវរ៉ូវ បាន​និយាយ​ពីថ្ងៃ​សៅរ៍​នៅក្នុង​អំឡុង​ការ​ពិភាក្សា​តាម​ទូរស័ព្ទ​លើក​ដំបូង​របស់​លោក​ជាមួយ​សមភាគី​អាមេរិក​លោក Rex Tillerson ចាប់​តាំងពី​ការវាយ​ប្រហារ​ផ្លូវអាកាស​របស់​អាមេរិក​ទៅ​លើ​ស៊ីរី​កាល​ពីសប្តាហ៍​មុនថា​អាមេរិក​កំពុង​លេង​ល្បែង​ភេរវកម្ម។
យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ក្រសួង​ការបរទេស​រុស្ស៊ី​ឲ្យ​ដឹងថា លោក​ឡាវរ៉ូវ បាន​ព្រមាន​លោក Tillerson ថា៖ «ប្រទេស​មួយ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​គ្រាន់តែ​ជាការ​លេង​ល្បែង​ភេរវកម្ម​មួយ​និង​បង្កើត​ការគំរាម​កំហែង​សន្តិសុខ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​តែ​ប៉ុណ្ណោះ​ទេ»។
លោក​ឡាវរ៉ូវ​ក៏បាន​អះអាង​គោល​ជំហរ​របស់​រុស្ស៊ី​ថា ការចោទ​ប្រកាន់​ជាច្រើន ដែល​របប​ស៊ីរី​បាន​វាយ​ប្រហារ​អាវុធ​គីមី​ទៅលើ​ទីប្រជុំជន Khan Sheikhun កាលពី​សប្តាហ៍​មុន​មិនមែន​ជាការ​ពិត​នោះ​ទេ។
អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាញ់​មីស៊ីល​គ្រោះ Tomahawk ចំនួន ៥៩ គ្រាប់​ចេញពី​នាវាមុជ​ទឹក​ជាច្រើន​គ្រឿង​នៅក្នុង​មហាសមុទ្រ​មេឌីទែរ៉ានេ​នៅឯ​វាល​យន្តហោះ Shayrat នៅ​ក្បែរ​ក្រុង​ហូមស៍​នៅ​ស៊ីរី​ភាគ​កណ្តាល។ មួយថ្ងៃ​មុន​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយ​ថា រូបភាព​ជាច្រើន​របស់​ជន​រងគ្រោះ​នៅ​ទីប្រជុំជន Khan Sheikhun គួរ​ឲ្យ​ឈឺចាប់​ជាទី បំផុត។
ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សៅរ៍​រវាង​ក្រុម​អ្នក​ការទូត​កំពូល​រុស្ស៊ី និង​អាមេរិក​ចាប់​តាំងពី​មានការ​វាយ​ប្រហារ​ជាច្រើន​ទៅលើ​វាល​យន្តហោះ​ស៊ីរី។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Tillerson គ្រោង​មក​ដល់​ក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ចូលរួម​កិច្ច​ពិភាក្សា​ពីរ​ថ្ងៃ។
អ្នក​នាំពាក្យ​ការបរទេស​រុស្ស៊ី​លោក​ស្រី Maria Zakharova និយាយ​ថា ក្រុង​ម៉ូស្គូ​រំពឹង​ថា មានការ​បកស្រាយ​ជុំវិញ​ការ​វាយប្រហារ​របស់ US នៅ​ស៊ីរី៕






ប្រភព៖ http://www.pageth.info/archives/11014