កម្សត់រហូតស្រក់ទឹកភ្នែក! យាយតារស់នៅជាមួយគ្នាអស់រយៈពេល៦៦ឆ្នាំ តែត្រូវបែកគ្នាត្រឹមរយៈពេល២ម៉ោងសល់ត្រឹមពាក្យលា(មានវីដេអូ)

គូរស្វាមីភរិយាជាច្រើនប្រាថ្នាចង់បានសុភមង្គលពិតប្រាកដ ជាជាងការលែងលះដោយភាពបែកបាក់។ ប៉ុន្តែវត្ថុ និងជីវិតក្នុងលោកមិនទៀងទាត់ទេកើតហើយតែងរលត់ទៅវិញវាជារឿងធម្មតាសម្រាប់មនុស្សគ្រប់រូបគួរយល់ដឹង ហេតុដូច្នេះសូមអ្នកទាំងអស់គ្នាត្រូវចេះរក្សាអ្វីដែលមាននៅក្នុងដៃ និងនៅក្បែខ្លួនប្រសើរជាងការចាប់ស្រវារបស់ដែលនៅសែនឆ្ងាយ។


នៅប្រទេសចិនមានគូរស្នេហ៍វ័យចំណាស់មួយគូរលោកតាអាយុ៩៥ឆ្នាំ ចំណែកលោកយាយមានអាយុ៩២ឆ្នាំ ស្នេហារបស់ពួកគាត់បានធ្វើអោយមហាជនមានការកោតសរសើរគ្រប់ៗគ្នា ព្រោះគាត់ទាំងពីរចាប់តាំងពីបានរៀបការជាមួយគ្នាអស់រយៈកាល៦៦ឆ្នាំកន្លងមកក្រុមគ្រួសាររបស់គ្នាស្ទើរតែគ្មានឡើយពាក្យថាឈ្លោះប្រកែកគ្នា លោកទាំងពីររក្សាបាននូវក្ដីស្រឡាញ់អោយគ្នាទៅវិញទៅមកជានិរន្តដ៏រាប។

យុវវ័យបានឆ្លងផុតទៅប្រៀបបានដូចជាស្រមោលខ្មៅមួយបានរត់កាត់ពីមុខយ៉ាងលឿន បន្ទាប់មកភាពចាស់ជរាបានចូលមកដល់បានមកបំបែកបំបាក់ពួកគាតអោយឃ្លាតឆ្ងាយពីគ្នា។ ដោយសារតែខ្លួនកាន់តែចាស់ ហើយក៏មានជម្ងឺប្រចាំកាយរាងៗខ្លួន លោកទាំងពីរបានចូកទៅសម្រាក់នៅក្នុងមន្ទីរពេទ្យនៅពេលស្របគ្នាផងដែរ។
លោកហ្វុងមានជំងឺបេះដូង និងមានជម្ងឺប្រចាំកាយជាច្រើនផ្សេងទៀតដែលនោះ គាត់ក៏បានទទូចអោយកូនចៅរបស់គ្នានាំគាត់ទៅជួបនិងប្រពន្ធសំឡាញ់ជាលើចុងក្រោយ ព្រោះអីគាត់បានដឹងខ្លួនឯងច្បាស់ហើយថា ជីវិតរបស់គាត់មិនអាចនៅមិនយូរនោះទេ កូនៗរបស់គ្នាបាននាំគាត់ទៅជួបប្រពន្ធរបស់គាត់។ការជួបជុំគ្នាជាលើកចុងក្រោយនេះគាត់(ប្ដី និងប្រពន្ធ)មានពាក្យជាច្រើនត្រូវនិយាយនិងត្រូវរំលឹករឿងចាស់ៗឡើងវិញ។


ប្រភព៖http://health-168.info/