បុរសប្រភេទណាដែលស្រ្តីកើតឆ្នាំទាំង ១២ គួររៀបការជាមួយ


នៅក្នុងលោកនេះតើមានសុភាពនារីណាខ្លះដែលមិនចង់រៀបការជាមួយនឹងបុរសដែលនាងពេញចិត្តនោះ
ប៉ុន្តែមិនមែនអាចសម្រេចបំណងប្រាថ្នាទាំងអស់គ្នានោះឡើយ ។ ដូច្នេះក្រោយពេលរៀបការរួច ដើម្បីកុំឲ្យ
មានការខកចិត្ត និង មានវប្បដិសារីនោះ ចូរអ្នកជ្រើសរើសរកគូអាពាហ៍ពិពាហ៍ដែលសក្តិសម ជាមួយអ្នកដូច
ខាងក្រោមនេះ៖
*១-បុរសអ្នកមានទ្រព្យស្តុកស្តម្ភ*
ចំពោះបុរសដែលជាអ្នកមានទ្រព្យស្តុកស្តម្ភនោះ ថ្វីបើមានអំណោយផលនៅលើទីផ្សារអាពាហ៍ពិពាហ៍ក្តី
ប៉ុន្តែមិនមែនសុភាពនារីគ្រប់រូបក្រោយពេលរៀបការរួចសុទ្ធតែអាចមានសុភមង្គលនោះឡើយ ។ ដូច្នេះមានតែ
ឆ្នាំកំណើតរបស់ស្ត្រី ២ រូបប៉ុណ្ណោះដែលសក្តិសមរៀបការជាមួយនឹងបុរសប្រភេទនេះ ។
*-ស្រីកើតឆ្នាំឆ្លូវ*
តាំងតែពីកំណើតមកនាងតែងតែមានអារម្មណ៍រសាប់រសល់ពេលណាខ្វះលុយកាក់សម្រាប់ចាយវាយ ។
ដូច្នេះនាងតែងគិតថា បើមានទ្រព្យកាន់តែច្រើន គឺកាន់តែល្អប្រសើរ
ហើយបើមិនបានរៀបការជាមួយនឹងបុររស អ្នកមានទ្រព្យទេ គឺមិនអាចបំពេញនូវតម្រូវការរបស់នាងឡើយ ។
*-ស្រីកើតឆ្នាំរកា*
នាងជាមនុស្សស្រីដែលចេះគិតគូបានល្អិតល្អន់ ដោយយល់ឃើញថា ទ្រព្យសម្បត្តិ គឺមានអត្ថន័យយ៉ាងជ្រា
លជ្រៅសម្រាប់ជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះ ។ នាងតែងយល់ឃើញថា បុរសអ្នកមានទ្រព្យ គឺជាសសរ
ទ្រូងដ៏សំខាន់សម្រាប់ទ្រទ្រង់លំនឹងក្រុមគ្រួសារ ។



*២-បុរសចេះគិតគូសេដ្ឋកិច្ចគ្រួសារ*
ជាបុរសមានអត្តចរឹតសុភាពរាបសារ និង មិនចេះសាំញ៉ាំ
ព្រមទាំងទំនុកបម្រុងក្រុមគ្រួសារមិនឲ្យខ្វះការស្លៀកពាក់ និង ហូបចុកទៀតផង ។
ម្យ៉ាងទៀតថ្វីត្បិតតែមានចំណុចខ្វះខាតខ្លះៗក្តី ប៉ុន្តែក៏ជាគូអាពាហ៍ពិពាហ៍ដ៏
ល្អប្រសើរសម្រាប់ឆ្នាំកំណើតរបស់ស្ត្រីជាច្រើនរូបទៀតដែរ ។
*-ស្រីកើតឆ្នាំខាល*
នាងចង់ឲ្យមានភាពរឹងមាំ តែមិនបង្ខំឲ្យបុរសនោះសម្រេចធ្វើឲ្យបានល្អឥតខ្ចោះនោះឡើយ ។ ដូច្នេះឲ្យ
តែចេះរួបរួមគ្នា និង ចេះយោគយល់គ្នាទៅវិញទៅមក គឺជាគូអាពាហ៍ពិពាហ៍ដ៏ល្អប្រសើរបំផុត ។
*-ស្រីកើតឆ្នាំច*
ភាពស្មោះត្រង់នៃជិវិតអាពាហ៍ពិពាហ៍មានកម្រិតខ្ពស់ ។ នាងមិនដែលនឹកគិតថា ចង់បានបុរសមានយសមានសក្តិ
ឬ មានអំណាចយកមកធ្វើជាប្តីនោះឡើយ
ដោយគ្រាន់តែចង់បាននូវភាពស្មោះត្រង់នៅក្នុងក្រុមក្រួសារដូចជារូបនាងដែរ ។
ម្យ៉ាងទៀតនៅក្នុងកែវភ្នែករបស់នាង បុរសដែលចេះគិតគូសេដ្ឋកិច្ចគ្រួសារ
គឺកម្រិតនៃភាពស្មោះត្រង់ខ្ពស់បំផុត ហើយបើចង់រៀបការគួរតែរៀបការជាមួយបុរសប្រភេទនេះ ។
*-ស្រីកើតឆ្នាំមមែ*
ពេញចិត្តពេញថ្លើមនឹងភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ ។
ជាការពិតណាស់នាងក៏ពេញចិត្តទៅលើបុរសដែលចេះគិតគូសេដ្ឋកិច្ចគ្រួសារផងដែរ ។ ដូច្នេះនាងយល់ឃើញថា
ខ្លួននាងផ្ទាល់ក៏មិនអាចស្វែងរកបាននូវបុរសណាដែលសក្តិសមជាងនេះទៀតដែរ ។



*៣-បុរសមានភាពទន់ភ្លន់ និង ម៉ត់ចត់*
ចំពោះបុរសដែលមានភាពទន់ភ្លន់ និង ម៉ត់ចត់ក្នុងកិច្ចការងារ គឺជានិច្ចជាកាលតែងតែចេះជួយលួងលោម
នូវទឹកចិត្តប្រែប្រួលរបស់មនុស្សស្រី ។ មានសុភាពនារីមិនតិចឡើយដែលធ្លាប់ជួបវិបត្តិ ស្នេហ៍តែងតែនឹកស្រមៃ
ថា ចង់បានបុរសប្រភេទនេះយកមកធ្វើជាប្តី ។ ដូច្នេះនៅក្នុងការជ្រើសរើសគូអាពាហ៍ពិពាហ៍
គឺមានឆ្នាំកំណើត របស់ស្ត្រីមួយចំនួនត្រូវតែរៀបការជាមួយនឹងបុរសប្រភេទនេះ
ពុំនោះទេនឹងមានការខកចិត្តជាមិនខានឡើយ ។
*-ស្រីកើតឆ្នាំថោះ*
នាងជាមនុស្សដែលមានគំនិតគិតគូម៉ត់ចត់ រួសរាយរាក់ទាក់គួរឲ្យស្រឡាញ់ ។ នាងក៏ផ្តោតក្តីសង្ឃឹមថា
យ៉ាងហោចក៏អាចទទួលបាននូវការឆ្លើយតបបែបដូចជាគំនិតរបស់នាងឲ្យបានពាក់កណ្តាលដែរ ដើម្បីទទួលបាន
នូវការស្រឡាញ់ដ៏ជឿទុកចិត្តមួយ ។
*-ស្រីកើតឆ្នាំកុរ*
នាងមានថាមពលខ្លាំងក្លា ។ សម្រាប់សេដ្ឋកិច្ចគ្រួសារ គឺនាងមិនពឹងពាក់លើបុរសឡើយ ប៉ុន្តែ ដោយសារ
តែជីវិតស្នេហាតម្រូវការឲ្យនាងត្រូវតែស្វែងរកនូវបុរសណាដែលមានភាពទន់ផ្លន់ ស្លូតបូត និង
ចេះគិតគូយ៉ាង ម៉ត់ចត់នោះទើបនាងយល់ឃើញថា កាលបើបានរៀបការជាមួយនឹងបុរសប្រភេទនេះ
គឺមិនមានវប្បដិសារីឡើយ ។



*៤-បុរសដែលមានមហិច្ឆតាខ្ពស់*
ចំពោះបុរសដែលមានមហិច្ឆតាខ្ពស់ក្នុងកិច្ចការងារខ្ពស់ គឺតែងតែទទួលបានការកោតសរសើរពីមនុស្ស
ផងទាំឡាយ ។ នៅក្នុងរឿងរៀបអាពាហ៍ពិពាហ៍វិញ គឺមានការលំបាកបន្តិច ព្រោះពួកនាងៗតែងយល់ឃើញថា
បុរសប្រភេទនេះខ្វះខាតនូវការស្វែងរកភាពសុខដុមរមនាសម្រាប់ពួកនាង
ប៉ុន្តែក៏មានឆ្នាំកមណើតរបស់ស្ត្រីមួយ ចំនួនយល់ឃើញថា បុរស គឺត្រូវតែយ៉ាងដូច្នេះឯង
ហើយបើមិនបានរៀបការជាមួយនឹងបុរសប្រភេទនេះទេនោះ គឺពិតជាមានការសោកស្តាយ ។
*-ស្រីកើតឆ្នាំម្សាញ់*
នាងស្រឡាញ់ចូលចិត្តបុរសណាដែលមានមហិច្ឆតាខ្ពស់ដែលពោរពេញទៅដោយភាពពុះកញ្ជ្រោល
និងកម្លាំងកាយចិត្តដ៏អង់អាចក្លាហាន ។ ដូច្នេះបើបានរួមរស់នៅជាមួយនឹងបុរសប្រភេទនេះ
គឺសូម្បីតែខ្លួននាងផ្តាល់ ក៏រឹតតែមានស្មារតីខិតខំប្រឹងប្រែងតស៊ូដែរ ។
*-ស្រីកើតឆ្នាំរោង*
មិនត្រឹមតែបានគិតគូយ៉ាងម៉ត់ចត់នូវអនាគតរបស់ខ្លួននាងផ្ទាល់ទេសូម្បីតែរឿងផ្សេងទៀតក៏ត្រូវរៀបចំផែនការនៅក្នុងជីវិតផ្ទាល់ខ្លួនដែរ
។ ដូច្នេះប្រសិនបើបុរសម្នាក់នេះមិនមានមហិច្ឆតាដូចជាខ្លួននាងផ្ទាល់នោះ ទេ
ក៏មិនមែនជាគូអាពាហ៍ពិពាហ៍សម្រាប់រៀបការដែរ ។



*៥-បុរសរ៉ូមែនទិច និង មានមនោសញ្ចេតនាច្រើន*
ជឿជាក់ថា ក្នុងលោកយើងនេះមិនមានសុភាពនារីណាម្នាក់ដែលមិនស្រឡាញ់ ចូលចិត្តប្រភេទបុរសរ៉ូមែន ទិច និង
មានមនោសញ្ចេតនាច្រើននោះឡើយ ។ ប៉ុន្តែប្រឈមមុខនឹងរឿងរៀបអាពាហ៍ពិពាហ៍ តើគួរយកភាពរ៉ូមែនទិច និង
មានមនោសញ្ចេតនាច្រើនមកគិតទេ ។ សុភាពនារីណាដែលមិនចូលចិត្តប្រភេទបុរសដែលមានអត្ត
ចរឹតបែបនេះមិនគួររៀបការជាមួយឡើយ ។ តែក៏មានឆ្មាំកមណើតរបស់ស្ត្រីមួយចំនួនអាចរៀបការបានដែរ ។
*/–/ស្រីកើតឆ្នាំជូត*
ជាមនុស្សចូលចិត្តស្រមើស្រមៃ និង ពេញចិត្តស្នេហាដ៏លន្លង់លន្លោចនៅក្នុងក្រអៅបេះដូង ហើយបុរស
ដែលជាគូអាពាហ៍ពិពាហ៍ដ៏ល្អប្រពៃបំផុត គឺត្រូវតែមានភាពរ៉ូមែនទិក និង មានមនោសញ្ចេតនាច្រើន ។
*-ស្រីកើតឆ្នាំមមែ*
ជាមនុស្សចូលចិត្តរឿងរ៉ាវអ្វីដែលល្អប្រពៃ នាងបានកំណត់ក្នុងចិត្តថាអ្វីៗទាំងអស់គឺមានតែប្រភេទ
បុរសរ៉ូមែនិក និង មានមនោសញ្ចេតនាច្រើន ទើបអាចស្វែងរកសុភមង្គលសម្រាប់គ្រួសារបាន ។
*-ស្រីកើតឆ្នាំវក*
តាមពិតនាង គឺជាមនុស្សរ៉ូមែនទិច និង មានមនោសញ្ចេតនាច្រើនស្រាប់
ដូច្នេះប្រសិនបើបានជួបនឹងបុរសប្រភេទនេះ គឺមិនចាំបាច់គិតច្រើនឡើយ ចូលដណ្តឹងភ្លាមរៀបការភ្លេតតែម្តង ៕





ប្រភព៖ http://todaysharing.com/news/18153