ប្រជ្រុយទាំង១០កន្លែងនេះបញ្ជាក់ថាអ្នកនឹងក្លាយជាអ្នកមានស្តុកជាមិនខាន!


តាមជំនឿតៗគ្នាតាំងពីដើមមក
សូម្បីតែប្រជ្រុយលើដងខ្លួនអ្នកក៏អាចបញ្ជាក់ប្រាប់ឱ្យដឹងពីជោគវាសនារបស់អ្នកបានដែរ។
ចឹងកុំឱ្យខាតពេលយូរទៅមើលៗថា តើប្រជ្រុយរបស់អ្នកបានបញ្ជាក់ពីអ្នកយ៉ាងដូចម្តេចខ្លះ?ទាយមិនឱ្យខុសទេ!
ប្រជ្រុយទាំង១០កន្លែងនេះបញ្ជាក់ថាអ្នកនឹងក្លាយជាអ្នកមានស្តុកជាមិនខាន!




  * *ប្រជ្រុយនៅលើខ្នងច្រើន៖* អ្នកដែលសម្បូរប្រជ្រុយនៅលើខ្នងច្រើន
    តាមចំណាំអ្នកជាបុគ្គលដែលមានភ័ព្វសំណាងល្អ ជោគវាសនារបស់អ្នកគឺបានអាស្រ័យលើខ្លួនរបស់អ្នក
    និយាយឱ្យចំជាមនុស្សស្រណុកទាំងនៅក្មេងនឹងរហូតដល់វ័យចំណាស់។


  * *ប្រជ្រុយចំកណ្តាលបាតដៃ៖*
    អ្នកដែលមានប្រជ្រុយចំកណ្តាលបាតដៃជាបុគ្គលមានសំណាងល្អនិងជាអ្នកធ្វើការធំ
    ពិសេសតែងតែទទួលបានជោគជ័យជានិច្ច តែដៃទូលាយបន្តិចហើយ និងចេះសណ្តោសប្រណី អាណិតអាសូរអ្នកដ៏ទៃ។


  * *ប្រជ្រុយនៅលើថ្ពាល់៖*
    បុសរស-ស្រ្តីណាដែលមានប្រជ្រុយនៅលើថ្ពាល់ជាមនុស្សដែលមានចរិតរឹងប៉ឹងហើយត្រូវបានចាស់ទុំគោរពនិងកោតសរសើរព្រមទាំងទទួលបានការផ្តល់តម្លៃពីមនុស្សជាច្រើន
    ម៉្លោះហើយអាចរួមរស់ក្នុងគ្រួសារប្រកបដោយភាពសុខសាន្តគ្រប់ពេលវេលា។


  * *ប្រជ្រុយនៅចំណាក់កណ្តាលរោមចិញ្ចើម៖*
    បុរស-ស្រ្តីណាដែលមានប្រជ្រុយនៅចំពាក់កណ្តាលនៃរោមចិញ្ចើមជាអ្នកមានថ្វីដៃនិងសមត្ថភាពខ្ពង់ខ្ពស់ហើយមានមិត្តភក្តិច្រើនទៀតផង។
    ប្រសិនបើជួបឧបសគ្គអ្វីមួយជនប្រភេទនេះនឹងត្រូវបានមិត្តភក្តិជួយដោះស្រាយឱ្យរួចផុតពីទុក្ខទោស។
    ម្យ៉ាងទៀតទោះបីជាមានសមត្ថភាកម្រិតខ្ពស់យ៉ាងណាក្តីក៏ពួកគេទាំងនោះមានការជួយឧបត្ថមពីចៅហ្វាយនាយដោយចាំបាច់បំផុត។

  * *ប្រជ្រុយនៅខាងចុងរោមចិញ្ចើម៖*
    បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅត្រង់ខាងចុងរោមចិញ្ចើមជាមនុស្សមានទ្រព្យសំណាងសម្បូរហូរហៀរ
    ហើយកាលពីនៅយុវវ័យអាចចំណេញបានប្រាក់កាសច្រើនហើយជនប្រភេទនេះគឺពុំខ្វះខាតប្រាក់កាសទេ
    ហើយក៏ពុំជួបការលំបាកវេទនាអ្វីផងដែរនាពេលអនាគត។


  * *ប្រជ្រុយនៅផ្នែកខាងលើបបូរមាត់៖*
    បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅចន្លោះច្រមុះនិងបបូរមាត់ជាអ្នកមានទ្រព្យស្តុកស្តម្ភហើយមានជីវភាពប្រសើររុងរឿងទៀតផង។
    រីឯស្ត្រីភេទអាចនឹងក្លាយជាចៅហ្វាយនាយគេថែមទៀតផង។

  * *ប្រជ្រុយនៅជ្រុងចង្កា៖*
    បុសរ-ស្ត្រីណាដែលមានប្រជ្រុយនៅតាមជ្រុងចង្កាគឺជាមនុស្សមានទីលំនៅរស់នៅដោយសុខសាន្តហើយក្នុងពេលនោះដែរអាចក្លាយទៅជាអ្នកមានស្តុកស្តម្ភមានទ្រព្យសម្បត្តិហូរហៀរចាយមិនចេះអស់។
  * *ប្រជ្រុយនៅលើកន្លែងពិសេស៖*
    បុរសណាដែលមានប្រជ្រុយនៅចំកន្លែងពិសេសជាប្រភេទមនុស្សដែលសម្បូរស្នេហ៍
    ទាក់ទាញចិត្តស្រីៗឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ពួកគេមិនតិចឡើយ
    ហើយជនប្រភេទនេះទោះមានរូបសម្រស់ល្មមក៏នៅតែសម្បូរមន្តស្នេហ៍ផងដែរ ហេតុតែនិស្ស័យពីកំណើត។
    ហើយបើចំពោះនារីវិញកាន់តែល្អជាបុរសថែមទៀតផង។

  * *ប្រជ្រុយនៅលើកញ្ចឹង-ក៖* អ្នកដែលមានប្រជ្រុយនៅលើកញ្ចឹង-ក
    គឺនឹងក្លាយជាអ្នកមានជីវភាពធូរធារម្នាក់ដោយពុំព្រួយបារម្ភចំពោះការខ្វះខាតឡើយរហូតដល់អ្នកមានវ័យចំណាស់។
  * *ប្រជ្រុយនៅត្រង់គល់ត្រចៀក៖*
    អ្នកដែលមានប្រជ្រុយនៅត្រង់គល់ត្រចៀកជាមនុស្សឆ្លាតវាងវៃទោះបីជាអ្នកនោះរាងទុយមុយក្តីក៏អាចជាអ្នកមានប្រាជ្ញាភ្លឺថ្លាដែរ
    ពិសេសពូកែខាងស្តាប់រឿងគេហ្នឹងតែម្តង៕
ប្រភព៖ http://todaysharing.com/news/49628