កូរ៉េព្រមានខ្លាំងថា សង្រ្គាមនឹងមានប្រសិនបើត្រាំហ៊ាន…

កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង បាន​ព្រមាន​ពី​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ទៅ​លើ​សហរដ្ឋអាមេរិក បើ​មាន​សញ្ញា​នៃ​ការ​ឈ្លាន​ពាន​ពី​អាមេរិក​ណា​មួយ ស្រប​ពេល​ដែល​កងទ័ព​ជើងទឹក​អាមេរិក បាន​ចូល​មក​ដល់​ឧបទ្វីប​កូរ៉េ។
ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​ធ្លាប់​ជំរុញ​ឲ្យ​ប្រទេស​ចិន ធ្វើ​អ្វី​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​ជាមួយ​ប្រទេស​ជិតខាង (កូរ៉េខាងជើង) បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា «កូរ៉េខាងជើង កំពុង​ស្វែង​រក​បញ្ហា ហើយ​សហរដ្ឋអាមេរិក​នឹង​ដោះស្រាយ​បញ្ហា​នេះ ជាមួយ ឬ​ដោយ​គ្មាន​ជំនួយ​ពី​ប្រទេស​ចិន»។
ទោះ​ជា​យ៉ាង​ណា កាសែត​ផ្លូវការ​របស់​កូរ៉េខាងជើង Rodong Sinmun បាន​ឲ្យ​ដឹង​ថា ប្រទេស​ផ្ដាច់ការ​មួយ​នេះ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង ការ​រំលោភ​ឈ្លានពាន​របស់​សហរដ្ឋអាមេរិក។
«កងទ័ព​បដិវត្តន៍​ដ៏​ខ្លាំងក្លា​របស់​យើង កំពុង​ឃ្លាំមើល​រាល់​សកម្មភាព​របស់​សត្រូវ ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​យើង ដែល​បាន​ផ្ដោត​ទៅ​លើ​មូលដ្ឋាន​សហរដ្ឋអាមេរិក ដែល​មិន​ត្រឹមតែ​នៅ​កូរ៉េខាងត្បូង និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ប៉ុណ្ណោះ​ទេ គឺ​បូករួម​ទាំង​ទ្វីប​អាមេរិក​ផង​ដែរ»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កាសែត​ខាង​លើ។



ប្រភព៖http://khmernews168.info