ប្រទេសកូរ៉េខាងជើងបានប្តេជ្ញាក្នុងការលុបអាមេរិកចេញពីភពផែនដីនេះ បន្ទាប់ពីបានអះអាងថាDonald Trump បានផ្លាស់ទីអាវុធគីមីទៅព្រំដែនកូរ៉េខាងជើងក្នុងមហិច្ឆតាគ្របដណ្តប់ពិភពលោកទាំងមូល។អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានអះអាង Trump បានផ្លាស់ប្តូរគ្រឿងបរិក្ខាយោធាចូលទៅក្នុងភាគខាងត្បូងKore ដែលជាសេណារីយ៉ូសម្រាប់ការប្រើប្រាស់សង្គ្រាមគីមីប្រឆាំងនឹងភាគខាងជើង។
លោកបានបន្ថែមទៀតថា: “សហរដ្ឋអាមេរិកពេលនេះបានបញ្ចេញនូវមុខពិតរបស់ខ្លួនដែលចង់ប្រើអាវុធគីមី ដើម្បីបំបាត់ចោលនូវប្រទេសកូរ៉េខាងជើង ដើម្បីសម្រេចបាននូវមហិច្ឆតារបស់ខ្លួនក្នុងការគ្របដណ្តប់ពិភពលោកនេះ”។
“បច្ចុប្បន្ននេះសហរដ្ឋអាមេរិកគឺរវល់តែបង្កើតពាក្យចចាមអារាម ពីការគំរាមកំហែងនៃអាវុធគីមីរបស់កូរ៉េខាងជើង”។ “ដែលនេះគឺជាការបិទបាំងរបស់ខ្លួន ដើម្បីយកលេសសម្រាប់ការបង្កើតសង្គ្រាមគីមីប្រឆាំងនឹងកូរ៉េខាងជើងវិញ”។
អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា: “កូរ៉េខាងជើងនឹងមិនឈរមើលការផ្លាស់ទីអាវុធគីមីរបស់សហរដ្ឋអាមេរិកដោយទទេរៗនោះទេ យើងនឹងប្រឈមមុខជាមួយនឹងសហរដ្ឋអាមេរិកដែលជាចក្រភពនៃអំពើរអាក្រក់នេះ ដោយកំទេចប្រទេសនេះចេញពីផែនដីនេះតែម្តង ៕
ប្រភព៖http://fbnewskh.com/archives/2736
