ការពិតត្រូវបែកធ្លាយ..! អាសាដផ្តល់បទសម្ភាសន៍មួយដល់ភ្នាក់ងារបារាំងថា…(សូមអាន)


លោក​បាស្ហា​អាល់អាសាដ​ ​ប្រមុខដឹកនាំ​ស៊ីរី បាន​ផ្តល់​បទសម្ភាសន៍​មួយ​ដល់​ទីភ្នាក់ងារ​បារាំង​អាអែហ្វប៉េ កាល​ពីថ្ងៃពុធ ដោយលើកឡើង​ថា ការវាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​កាលពីថ្ងៃ​អង្គារ​សប្តាហ៍មុន គឺ​ជា​រឿង​ប្រឌិត​​ ១០០% ដោយ​ប្រទេស​លោកខាងលិច ដើម្បី​យក​ធ្វើ​ជា​លេស​បើក​ការ​វាយប្រហារ​លើ​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី។ លោក​ហ្សង់ម៉ាក់ អេរ៉ូ រដ្ឋមន្រ្តី​ការបរទេស​បារាំង បាន​ឆ្លើយតប​ទៅវិញ​ថា អ្វី​ដែល​លោក​អាសាដ​លើកឡើង គឺ​ជា​ការ​ភូតកុហក ១០០%។
កាលពីថ្ងៃ​អង្គារ ទី៤ មេសា ២០១៧ ជនស៊ីវិល​យ៉ាងតិច ៨៧នាក់ ក្នុងនោះ​រួមមាន​ទាំង​កុមារ ៣១នាក់​ផង​ត្រូវ​ស្លាប់ នៅ​ក្នុងការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ ដែល​គេចោទ​ថា​ជា​ទង្វើ​របស់​កងកម្លាំង​លោក​អាសាដ។ ៣ថ្ងៃក្រោយមក នៅថ្ងៃ​ទី៧ មេសា លោក​ដូណាល់ត្រាំ​បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បាញ់​មីស៊ីល ៥៩គ្រាប់ វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​អាកាស​របស់​ស៊ីរី។
ស៊ីរី ក៏ដូចជា​រុស្ស៊ី​​ដែល​ជា​ខ្នងបង្អែក តែងតែ​បាន​បដិសេធ​ការចោទប្រកាន់​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត ហើយ​នៅថ្ងៃ​ពុធ​កន្លងទៅនេះ លោក​បាស្ហាអាល់អាសាដ ដោយផ្ទាល់​បាន​ចេញមុខ​បដិសេធ តាមរយៈបទសម្ភាសន៍​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអែហ្វប៉េ។
លោក​អាសាដ​បាន​លើកឡើង​ថា លោក​មិនបាន​ចេញ​បទបញ្ជា​ណា​មួយ​ឲ្យ​វាយប្រហារ​ដោយ​អាវុធ​គីមីនោះទេ ហើយ​ថា ស៊ីរី​ “ក៏លែង​មាន​អាវុធ​គីមីណា​សល់​នៅ​ក្នុងដៃទៀត​ដែរ » ពីព្រោះ​ថា ស៊ីរី​បាន​បោះបង់​ចោលទាំងអស់​​នូវ​រាល់​អាវុធ​គីមី​របស់​ខ្លួន តាំង​ពី​៣ឆ្នាំមុន​ម៉្លេះ។ ផ្ទុយទៅវិញ បើតាម​លោក​អាសាដ អ្វី​ដែល​បាន​កើតឡើង “គឺ​ជា​ការ​ប្រឌិតឡើង​ ១០០% ដោយ​ប្រទេស​លោកខាងលិច ជាពិសេស សហរដ្ឋ​អាមេរិក ដើម្បី​បាន​ជាលេស​បើក​ការវាយប្រហារ​មក​លើ​ស៊ីរី”។


ប្រភព៖http://www.pageth.info/archives/11816