វីដេអូឃ្លីបមួយបានបង្ហាញពីសកម្មភាពក្ដៅក្រហាយពីសំណាក់ស្ត្រីចំណាស់ម្នាក់ទៅលើនារីវ័យក្មេងពី ២ ទៅ ៣ នាក់ ដែលសកម្មភាពក្នុងវីដេអូខាងលើនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់អ៊ិនធឺណេត ។
មានព័ត៌មានមួយបានចុះផ្សាយថា ប្រភពវីដេអូឃ្លីបមួយនេះ គឺចេញពីសាលាមត្តេយ្យតម្លៃថ្លៃជាងគេបំផុតមួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយហេតុដែលនាំឱ្យមានអំពើហិង្សានេះកើតឡើង គឺបណ្ដាលមកពីអ្នកគ្រូប៉ុន្មាននាក់ (ក្នុងវីដេអូ) ក្នុងសាលាមត្តេយ្យនេះបានធ្វើបាបដល់ក្មេងតូចៗ ស្ទើរតែធ្វើឱ្យពួកគេខ្លាចសាលា ហើយរត់ទៅផ្ទះ ។
ក្រោយពីបានឃើញសកម្មភាពធ្វើបាបកូនតាមរយៈកាមេរ៉ាសុវត្ថិភាពហើយនោះអាណាព្យាបាល ក៏ដូចជាម្ដាយឪពុកក្មេងជាច្រើនបានបញ្ចេញកំហឹងយ៉ាងខ្លាំងទៅអ្នកគ្រូប៉ុន្មាននាក់នោះ ៕
ប្រភព៖ហ្វេកប៊ុក





