អាគមន៍គ្រូដើម បាលីរំលាយមេ និង មហាកំចាយ​សុទ្ធតែត្រូវបានចងក្រងទុក


អ្នកមានអាគមន៍ភាគច្រើន តែងតែងដឹងយ៉ាងច្បាស់អំពី គុណសម្បតិ្ត និង ចំនុចខ្សោយរៀងៗខ្លួនៗ ដូចដែលគេធ្លាប់លើកឡើងថា អ្នកកាន់តែចេះ កាន់តែខ្លាចគេ។ ហើយគ្រូនីមួយៗតែតែមានគ្រូដើម គ្រូធំ គ្រូតា ដែលជាអ្នកបង្ហាត់បង្រៀន ចង្អុលបង្ហាញ ពន្យល់ណែនាំ គ្រប់ហេតុផល តាំងពីការប្រើប្រាស់ ការរក្សាទុក និង ទ្រនមទាំងឡាយជាដើម។ បើគ្រូណាមួយដែលចេញមកតាំងខ្លួនជាអ្នកខ្លាំង ចេះដោយឯកឯង មានមហាអាគមន៍ខ្លាំងពូកែរ ធំអស់លើគ្រូដ៏ទៃ នោះហើយជាគ្រូបរាជិក ជាសិស្សក្បត់គ្រូ ជាជនវិនាសមិនអាចនៅក្បែរ ឬសេពគប់បានទេ។ ទាក់ទិននិងមន្តអាគមន៍នេះដែរ មានគ្រួសារអ្នកធូរធារមួយក្រុមបានចុះទៅដល់ស្រុកមួយ ដែលស្ទើរតែដាច់ច្រយ៉ាល អ្នកភូមិតែហៅស្រុកនោះថា អូរក្រឡាញ់ ហើយភូមិសាស្រ្តទៀតសោត ពិបាកធ្វើតំណើរណាស់ ព្រោះត្រូវជិះ រទះ ជិះដំរី ឆ្លងអូរជាច្រើនទើបទៅដល់ទីនោះ។ មិនមែនគាត់ជាអ្នកស្វែងរករៀនមន្តអាគមន៍វិជ្ជាការ អាបធ្មប់ សិល្ប៍សាស្ត្រអីទេ តែគាត់ទៅដើម្បី រកគ្រូមកជួយបងប្រុុសគាត់។ បងប្រុសគាត់ជាជនសុភាពរាបសារ ហើយជាមនុស្សដែលជាទីអាស្រ័យរបស់អ្នកនៅជុំវិញខ្លួន ដោយគាត់មានចំនេះដឹង និង ចេះស្រលាញ់ធម្មជាតិ ទើបគាត់មានតួនាទីជាប្រធានអភិរក្សធម្មជាតិ នាងខេត្តក្បែរជាយដែន មួយហើយក៏ជាទីដែលគាត់ត្រូវប្រឈមជាមួយមនុស្សរាប់រយជំពូក មានទាំងពីរនាយទុនទុច្ចរិត ជនឧកាសនិយម អ្នកមានអំណាច និង ចោរព្រៃជាដើម។

លោកតារបស់គាត់បានហាមប្រាប់ និង ឃាត់គាត់ជាច្រើនដងអំពីការដែលចង់ទៅបំពេញការងារនៅទីនោះ តែត្រូវគាត់លើកហេតុផលបដិសេធគ្រប់ពេលវេលាដែរ រហូតដល់ឃាត់មិនបានគាត់ក៏អោយវត្តុស័ក្កសិទ្ធពីរយ៉ាងទៅគាត់។ មួយជាបណ្តោងខ្សែរកបុរាណ និង មួយទៀតជាកាំបិត នាគរាជ ហើយគាត់បានផ្តាំថា នៅទីខាងក្រៅ ស្រុកព្រៃភ្នំ អ្វីក៏មានដែរ ហើយមនុស្សដែលនៅជុំវិញខ្លួនពិតជាមិនអាចទុកចិត្តបានទាំងអស់ទេ របស់នេះចៅយកទុកទៅ វាជាវត្ថុស័ក្កសិទ្ធដែលលោកតា របស់តាទុកអោយមុនគាត់ស្លាប់ ហើយគាត់ផ្តាំថា នេះជារបស់ដែលមិនអាចលក់ដូរបានជាដាច់ខាត ទោះអោយមាសពេជ្ររាប់រទេះក៏ដោយ។ តែត្រូវមានតំនមមួយ (និយាយដល់ចំនុចនេះ តាបានទាញដៃចៅគាត់មកខ្សឹប !!!) យ៉ាងម៉េចចាំបានទេ? ដរាប់ណាសចៅអាចហាមឃាតិចិត្តខ្លួនឯងបាន គ្មានគ្រោះភ៍យណាមកយាយីចៅបានទេ។ តំបូងឡើយគាត់គិតថា ចេះតែទទួលៗទៅ ព្រោះបើមិនព្រមគាត់ក៏គ្មានមូលហេតុដើម្បីចាកចេញពីផ្ទះដែរ ហើយក៏មិនអាចជំទាស់ចិត្តលោកតាបានដែរ។ លុះក្រោយមកទើបគាត់ដឹងថា វត្តុនេះពិតជាមហាអស្ចារ្យដូចលោកតាប្រាប់មែន។ ព្រោះពេលដែលគាត់ធ្វើតំណើរក្នុងព្រៃជាមួយអ្នកឯទៀតដើម្បីពិនិត្យការងារ និង តាមដានការវិវន្ឍន៍ថ្មីៗ របស់សត្វព្រៃ គាត់បានជួបសត្វសាហាវជាច្រើនសារ តែសត្វទាំងនោះហាក់ខ្លាចរអាគាត់គ្រប់ៗពេល។

មានម្តងនោះគាត់បានពើបប្រទះនិងដំរីចុះប្រេង ស្រែករោទ៍ពេញព្រៃ ហើយព្រានព្រៃទាំងអស់បានរត់ ប្រាស់យកតែអាយុរៀងៗខ្លួន នៅសល់តែគាត់រត់មិនទាន់ ដឹងអីដំរីគ្មានអ្នកបញ្ជារមួយនេះ បាន​មកលុតជង្គង់នៅនឹងមុខគាត់ ហើយបែរក្រោយដើរចេញទៅ។ អ្នកភូមិតែឆ្ងល់គ្រប់ៗគ្នា ហេតុអ្វីដំរីកំណាចនេះ ទុកជីវិតអោយកំលោះទីក្រុងម្នាក់នេះ? បានប្រហែលមួយខែក្រោយមកមានចោរព្រៃមួយក្រុម បានសំរុកចូលប្លន់អ្នកភូមិ ចោរមានអាវុធគ្រប់ដៃ ហើយមានគ្នីគ្នាជិត 20នាក់ ដែលអ្នកភូមិស្គាល់ថាមេរបស់វាឈ្មោះ យមរាជភ្នែកប្រាក់ ព្រោះដោយសារមេចោររូបនោះមានភ្នែកម្ខាងសរក្បុស​ដូចជាប្រាក់ចឹង ហើយចោរនេះហើយ ដែលអ្នកភូមិ រូមទាំងសមត្តកិច្ចខ្លាចរអាគ្រប់ៗគ្នា ព្រោះថា ចោរនេះសំលាប់មិនចេះស្លាប់ មិនថា កាំបិត ដំបង ទឹក ភ្លើង គឺគ្រប់វិធីហើយ។ តាមដំណឹងវាមកប្លន់លើកនេះ វាត្រូវការស្រីក្រមុំ 7នាក់ដើម្បីរៀបចំពិធីសំណែនគ្រូ ដើម្បីបន្តមន្តអាគមន៍របស់វា។ នៅយប់នោះមេឃមានភាពត្រជាក់ខុសពីធម្មតា ហើយសត្វសនកទាំងឡាយក្នុងភូមិស្ងាត់ខុសពីធម្មតា ដែលធ្លាប់តែព្រូសឆ្លើយឆ្លងគ្នារាល់ពេលមានមនុស្សដើរកាត់ ចំលែកអីតែថ្ងៃនេះ?
ក្រោយពេលរៀបគំរោងការងារ និង ពិនិត្យរបាយការរួចអ្នកកំលោះបានគេងយ៉ាងលង់លក់ ស្រាប់តែមានសំលេងមួយស្រែកឡើងថា ចៅតា ចៅ ក្រោកឡើង តាំងអាគមន៍ ឡើងតតាំងជាមួយចោរ ព្រោះវាមកចិត្តដល់ហើយ។ កំលោះយើងភ្ញាក់ព្រឺត ហើយស្រលាំងកាំងពេលឃើញតាចាស់ម្នាក់ ស្លៀកពាក់ជាមេទ័ពសម័យបុរាណឈរនៅនឹងមុខគាត់ដូចនេះ។ តែគាត់តាំងស្មារតី ហើយសួរតបថា លោកតាជាអ្នកណា? កុំចង់ដឹងអី ចូរឯងស្រាយថង់យ័ន្តដែលរុំកាំបិតនោះចេញ រួចឆូតអោយមានឈាម ហើយចាប់យកអង្ករ 7គ្រាប់ក្តាប់ជាប់នៅដៃ រួចសូត្របាលីដែលតាឯងបង្រៀន និងក្រវាសអង្គរនោះទៅដីទៅ។

ថារួចលោកតាមេទ័ពនោះក៏បាត់ស្រមោលទៅ នៅសល់តែគាត់ ជឿខ្លះ មិនជឿខ្លះ តែនឹកដល់សំដីលោកតាគាត់ ក៏មានអារម្មណ៏ថានេះជាការពិតមែន ហើយក៏តាំងពិធីតាមភ្លាម។ អ្នកភូមិគ្រាន់តែដឹងថាមានចោរចូលមកប្លន់នោះ បានគេចខ្លួន ពួនអាត្មានរៀងៗ គ្មានអ្នកណាម្នាក់ហ៊ានចេញក្រៅទេ តែចំលែកព្រឹកឡើង ឃើញសុទ្ធតែសាកសព្វចោរពាសវាលពាសកាល ដែលសភាពសាកសព្វដូចជាត្រូវ សត្វសាហាវ ខាំហែកអញ្ចឹង ហើយសត្វនោះក៏មិនតូចដែរ។ ចាប់តាំងពីថ្ងៃនេាះមក អ្នកកំលោះយើងបានជឿទាំងស្រូងទៅលើមន្តអាគមន៍ ដែលមានពិតហើយតែងគោរពប្រតិបត្តមិនដែលខានឡើង ពិសេសអ្នកភូមិតែដឹងគុណ និង ស្រលាញ់រាប់អានគ្រប់ៗ លើកលែងតែមេភូមិម្នាក់គត់។ ដល់ត្រង់ចំនុចនេះ ក្រុមយើងបានមកដល់ផ្ទះមួយក្បែរមាត់អូល្មម ក្រលេកមើលឆ្វងស្តាំ ស្រាប់តែមានក្មេងស្រីម្នាក់អាយុប្រហែល 17ឆ្នាំ បានចេញមកហើយនិយាយថា ពុកមិនទាន់បញ្ចប់សមាធិទេ ពួកបងបងពិសារបាយសិនទៅ តស់បាយរៀបរួចហើយ។ ស្រាប់តែអ្នកនាំផ្លូវដែលបែកញើសពេញខ្លួននិយាយកាត់ថា ប្អូនៗកុំឆ្លល់លោកគ្រូតែអញ្ចឹង គឺដឹងគ្រប់រឿង។ រសៀងគងភ្នំល្មម ស្រាប់តែមានតាចាស់ម្នាក់ចេញពីដើមជ្រៃក្បែរមាត់អូរសំដៅមក ហើយនិយាយថា តស់កុំនៅយូរនាំខូចការ ព្រោះមិនអាចទុកអោយដល់ព្រឹកស្អែកបានទេ បើចូលដល់ខែដាច់ ជីវិតបងប្រុសឯងមិនអាចស្រោចស្រង់បានទេ។ តែនេះជិតយប់ហើយលោកតា ខ្ញុំមកទីនេះត្រូវចំនាយពេលជិត 20ម៉ោងណា ត្រូវក្រោយតាំងពីម៉ោង 2ជិតភ្លឺ ហើយទៅវិញយ៉ាងម៉េចទាន់?

ថារួចលោកតាក៏អោយរបស់អ្វីម្យ៉ាងអោយអ្នកទាំងនោះម្នាក់មួយៗ ហើយអោយបៀម ហើយក៏អោយដើរតាមក្រោក គ្រាន់តែដើរចូលកុម្ពោតព្រៃមួយក្បែរនោះ ដល់ភូមិអ្នកស្រុកល្មម ហើយក៏បាននិយាយាទៅកាន់បុរសម្នាក់ដែលជាអ្នកនាំផ្លូវថា ចូរឯងទៅខាងក្រោយផ្ទះ ជីកនៅទីនោះយករស់នោះចេញមក។ បុរសនោះក៏ធ្វើតាមជីកឃើញមានក្រណាត់ពណ៍ក្រហមមួយប្រឡាក់សុទ្ធតែឈាម ហើយរុំរបស់អ្វីម្យ៉ាងនៅខាងក្នុង។ លោកតាក៏អង្គុយចុះ ហើយតាំងសមាធិភ្លាម។ រំពេចនោះស្រាប់តែខ្យល់បក់យ៉ាងខ្លាំង ហើយមានទាំងផ្គរលាយឡំគ្នាផង លក្ខណះដូចមេឃរកភ្លៀងអញ្ចឹង បន្ទាប់មកគ្រូចាស់ក៏បោះដុំនោះទៅដី ហើយផ្លុំបីដង ក៏ឆេះមួយរំពេច។ អ្នកទាំងអស់គ្នាភ័យផង ឆ្ងល់ផង កំពុងតែភ្លឹកផងនោះ ស្រាប់តែលេចចេញមុខមេចោរយមរាជចេញមក ហើយលុតជង្គង់ព្រមទាំងពោលថា ខ្ញុំដឹងខុសហើយលោកគ្រូ សូមលោកគ្រូលើកលែងទោសផង សូមលោកគ្រូបំផ្លាញមន្តវិជ្ជាទាំងអំបាលមាននេះចោលទៅ ខ្ញុំសូមតាមប្រតិបត្តលោកគ្រូជាដ៏រាប។




ប្រភព៖http://www.khmerchonburi.com/archives/401