ស្ងាត់រុស្ស៊ីបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្បែរព្រំដែន…


ក្រុមមន្ត្រីអាមេរិក បាននិយាយថារុស្ស៊ីបានបើកយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ “Bear” ក្បែរព្រំដែនជប៉ុនជាលើកដំបូងក្នុងរយៈជិត៣ខែនេះ ដែលជាសញ្ញាចុងក្រោយនៃការកើនឡើងភាពតានតឹងនៅក្នុងតំបន់។
ក្រុមមន្ត្រីអាមេរិក បានបញ្ជាក់ថាយន្តហោះទម្លាក់គ្រាប់បែក Tu-95 Bear ចំនួន៣គ្រឿងរបស់រុស្ស៊ី បានបើកចេញពីមូលដ្ឋានមួយនៅខាងកើតប្រទេសរុស្ស៊ី មកកាន់សមុទ្រជប៉ុន និងបានស្ថិតនៅក្នុងលំហអាកាសអន្តរជាតិ។ មន្រ្តីអាមេរិក បានពិពណ៌នាការហោះហើរយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររុស្ស៊ីនេះថាជាការបញ្ជូនសារព្រមានយ៉ាងច្បាស់មួយ។
ជប៉ុនបានបញ្ជូនយន្តហោះប្រយុទ្ធចំនួន១៤គ្រឿងនៅពេលផ្សេងគ្នា ដើម្បីទប់ស្កាត់យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងយន្តហោះស៊ើបការណ៍ ក្នុងអំឡុងហោះហើរ ក្បែរប្រទេសជប៉ុន។ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីនេះបានហោះហើរចម្ងាយ៣៦ម៉ាយ ពីព្រំដែនជប៉ុន ប៉ុន្តែស្ថិតនៅក្នុងលំហអាកាសអន្តរជាតិ។
ក្រុមមន្ត្រីអាមេរិក បាននិយាយថាយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី៣គ្រឿង បានហោះសមុទ្រខាងកើតរបស់ប្រទេសជប៉ុន នៅពេលយន្តហោះស៊ើបការណ៍មួយគ្រឿងបានហោះនៅសមុទ្រខាងលិច។ នាវាវាយប្រហារ USS Barry របសើកងនាវាអាមេរិក បានតាមដានយន្តហោះស៊ើបការណ៍ពីសមុទ្រជប៉ុន។ (FoxNews)