សហភាពអឺរ៉ុប…! អង់គ្លេស ចេញយោធានាវាមុជទឹកថ្មី ដើម្បីត្រៀមខ្លួន… (មានរូប) ស៊ែ រង់ចាំពត៍មានបន្ត



អង់គ្លេស៖ ដោយ​ចាក​ចេញពី​កំពង់ផែ​ស្ងួត​នៅ បា​រ៉ូ​អ៊ី​ន​ហ្វឺ​ន​ណេ​ស នាវាមុជទឹក​ថ្មី​បំផុត​របស់​កងទ័ពជើងទឹក​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មេសា​បាន​ត្រៀមខ្លួន​ចុះ​ទឹក នៅមុន​ដំណើរ​ឆ្ពោះទៅ​សមុទ្រ​ជា​លើកដំបូង​របស់ខ្លួន​។​
នាវា​នេះ​ចំណាយពេល​ផលិតឡើង ១០ ឆ្នាំ ប៉ុន្តែ​ឥឡូវ​នាវា​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ទម្ងន់ ៧.៤០០ តោន ប្រវែង ៩៧ ម៉ែត្រ ឈ្មោះ HMS Audacious នឹងធ្វើ​ដំណើរ​ក្នុង​ទឹកជា​លើកដំបូង​នៅ​ថ្ងៃ​សុក្រ​ទី ២៨ មេសា​នេះ អំឡុង​ពិធី​ដាក់​សម្ភោ​ធ​ចុះ​ទឹក​នៅ ខាំ​ប្រៀ​។ ជា​ផ្នែក​មួយ​នៃ​គម្រោង​តម្លៃ ១,២៩ ពាន់​លាន​ដុល្លារ នាវាមុជទឹក HMS Audacious ជា​នាវាមុជទឹក​ទី ៤ ក្នុងចំណោម​នាវាមុជទឹក ១០ គ្រឿង ដែល​ទទួល​ការអនុញ្ញាត​ផលិត​ពី​រដ្ឋាភិបាល ដើម្បី​កំណត់​ស្តង់ដារ​ថ្មី​ក្នុង​ផ្នែក​សព្វាវុធ​។ ពេល​បំពាក់​ជាមួយ​កាំជ្រួច Tomahawk នាវា​នេះ​នឹងមាន​សមត្ថភាព​បាញ់​ចំ​គោលដៅ​នៅ​ចម្ងាយ ១.២០០ គីឡូម៉ែត្រ​ចេញពី​ឆ្នេរ​។​ ថ្វីបើ​មានការ​កើនឡើង​ភាព​តានតឹង និង​ការបង្ហាញ​សាច់ដុំ​យោធា​ជុំវិញ​សកលលោក អ្នកនាំពាក្យ​ឱ្យ​ក្រុមហ៊ុន BAE Systems’ Submarines និយាយថា លំ​ហាត់​សមនៅ​ថ្ងៃ​សុក្រ​នេះ​គឺជា​នីតិវិធី​ដែល​បានរៀបចំ​ទុកជាមុន​មក​ទេ​។ ​កាំជ្រួច Tomahawk នឹង​ផ្តល់នូវ​សមត្ថភាព​គាំទ្រ​ដល់​កងកម្លាំង​ថ្មើរជើង​អង់គ្លេស​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​។ ហើយ​សមត្ថភាព​អស្ចារ្យ​របស់​វា​គឺថា សូម្បី​វា​កំពុងស្ថិត​នៅក្រោម​ទឹក​នៃ​ច្រក​សមុទ្រ​អង់គ្លេស ក៏​វា​អាច​ស្តាប់ឮ​នាវា​នៅ​ក្រុង​ញូវយ៉ក​បានដែរ(​ក្នុង​ចម្ងាយ ៥.៥៥៥ គីឡូម៉ែត្រ​)៕







ប្រភព៖http://phsayonline.com/archives/1498