ក្នុងសណ្ដែកសៀងមានផ្ទុកអុីហ្សូផ្លាវូន (Isoflavones) ដែលជាសារជាតិសកម្មបែបធម្មជាតិ ព្រោះពេលមាននៅក្នុងសរីរាង្គវាមានអំពើដូចគ្នានឹងអឺសស្ដ្រូចេន (អ័រម៉ូនស្ដ្រីភេទ)។
ដោយហេតុថា នៅពេលបច្ចុប្បន្ននេះគេមិនទាន់ដឹងថា អុឺហ្សូផ្លាវូនមានឥទ្ធិពលក្នុងរយៈពេលយូរបែបណាសម្រាប់ទារកតូចៗនោះទេ ទើបគេណែនាំមិនអោយកុមារអាយុក្រោម ៣ឆ្នាំ ស្រូបយកអុីហ្សូផ្លាវុនលើសពី ១មិ្លល្លីក្រាមក្នុង ១គីឡូក្រាមក្នុង ១ថ្ងៃនោះទេ។ ម្យ៉ាងទៀតទារកតូចៗដែលមានអាយុ ៤ខែ ដែលចិញ្ចឹមផ្ដាច់មុខដោយទឹកសណ្ដែកសៀងនឹងបានទទួលអុីហ្សូផ្លាវូនពី ៦ ដល់ ៩ មិល្លីក្រាមក្នុង ១គីឡូក្រាម ក្នុង ១ថ្ងៃ៕
ប្រភព៖http://rosemag.net/1535





