បញ្ហា ៦ យ៉ាង​ដែល​គូស្នេហ៍​ណា​ក៏​ជួប​ប្រទះ ហើយ​សឹង​តែ​បែកគ្នាក៏មាន បើ​គ្មាន​ដំណោះស្រាយ​ល្អ


ទម្រាំ​ឈាន​ដល់​ថ្ងៃ​រៀបការ​បាន​គូស្នេហ៍​ភាគច្រើន​បាន​ឆ្លង​កាត់​រឿងរ៉ាវ​រាប់​មិន​អស់។ តែ​ក្នុង​ចំណោម​បញ្ហា​ទាំង​ឡាយ​នោះ មាន​តែ ៦​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​ពួកយើង​សឹងតែ​បែកគ្នា៖
១.ចម្ងាយ៖ ការ​រស់នៅ​ឆ្ងាយ​ពី​គ្នា​ពិតជា​មិន​ស្រួល​សម្រាប់​អ្នក​ទាំងពីរ​ឡើយ។ គូស្នេហ៍​ដែល​រស់នៅ​ឆ្ងាយ​ពី​គ្នា​ច្រើន​ជួប​បញ្ហា​មិន​ទុក​ចិត្ត​គ្នា, រឿង​យល់ច្រឡំ និង​ភាព​ងក់ងរ​ជាដើម។ វិធី​ដោះស្រាយ​មានតែ​ការ​អត់ធ្មត់ និង​យោគយល់​គ្នា​ឲ្យ​បាន​ច្រើន។
រូបតំណាង
២.បញ្ហា​បណ្ដាញ​សង្គម៖ ការ​បង្ហោះ​រូបភាព ឬ status លើ Facebook ,Instagram បង្ហាញ​ពី​ការ​អាក់អន់​ចិត្ត​គ្នា អាច​ធ្វើឲ្យ​ខាង​ណា​មួយ​មិន​ពេញ​ចិត្ត ព្រោះ​គេ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​រឿង​ទាំង​នោះ​ឡើយ។ ដូចនេះ​ត្រូវ​ចាំ​ថា ទោះ​ឈ្លោះ​គ្នា​ប៉ុណ្ណា​ក៏​ដោយ​ក៏​មិន​ត្រូវ​បង្ហាញ​អ្វី​លើ​បណ្ដាញ​សង្គម​ឲ្យ​អ្នក​ដទៃ​ដឹង​ដែរ។
៣.ភាសា​និយាយ៖ នេះ​ជា​បញ្ហា​ដែល​តែង​កើត​ឡើង​ចំពោះ​គូស្នេហ៍​ជា​ជន​បរទេស។ ព្រោះ​ភាសា​ខុស​គ្នា ការ​ទម្លាក់​​សំឡេង និង​លើក​ដាក់​សំឡេង​ពិត​ជា​ខុស​គ្នា ហើយ​សម្ដី​ខ្លះចេញ​មក​គ្មាន​ទឹក​ដម ឬ​គ្រោតគ្រាត ដែល​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​យល់ច្រឡំ​ក៏​មាន។
៤.ការ​បាត់បង់​សេរីភាព៖ ការ​បំបិទ​សិទ្ធសេរីភាព ធ្វើឲ្យ​គូស្នេហ៍​តែង​ឈ្លោះ​ប្រកែកគ្នា។ គួរ​តែ​ទុក​ពេល​ឲ្យ​ម្ខាង​ៗ​មាន​ពេល​ផ្ទាល់ខ្លួន ហើយ​ក៏​មិន​គួរ​សួរ​នាំ​បញ្ហា​អ្វី​ច្រើន​ពេក​ បើ​ចង់​ប្រាប់ មិន​ចាំបាច់​សួរ​ក៏​គេ​ប្រាប់​ដែរ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ត្រូវ​ងតែ​ឲ្យ​ពេល​ផ្ទាល់​ខ្លួន​គេ​ឲ្យ​បាន ឬ​ត្រូវ​តាម​គេ​ទៅ​ណា​គ្រប់​កន្លែងឡើយ។
៥.ការ​ប្រច័ណ្ឌ៖ គ្មាន​គូ​ណា​មួយ​ជៀស​បញ្ហា​នេះ​ផុត​ឡើយ តែ​ត្រូវ​ចាំ​ថា​ការ​ប្រច័ណ្ឌ​នេះ​អាច​រុញ​ច្រាន​ដៃគូ​ឲ្យ​ចេញ​ទៅ​ទាំង​ឈឺចាប់​ក៏​ថា​បាន។ ព្រោះ​បើ​ខាងណា​រក​រឿង​ឈ្លោះ​ដោយសារ​បញ្ហា​នេះ ធ្វើឲ្យ​ខ្មាស​មិត្តភ័ក្ដិ ឬ​គ្មាន​នរណា​ហ៊ាន​មក​រាប់អាន។
រូបតំណាង
៦.ភាព​អាត្មា​និយម៖ គូស្នេហ៍​ដែល​មាន​ចំណុច​នេះ ពិតជា​ងាយ​ប្រះឆា​គ្នា​បំផុត។ គួរតែ​គិត​ថា​បើ​យើង​មិន​ចេះ​ជួយ​អ្វី​ដល់​ភាគី​ម្ខាង​ទៀត​សោះ​នោះ តើ​ស្រលាញ់​គ្នា​មាន​ន័យ​អ្វី។ ដូចនេះ​គួរចេះ​ចែករំលែក និង​យក​អាសា​គ្នា​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក៕





ប្រភព៖ Likelovequotes   ប្រែ​សម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ kanha