មិនផ្ទុះសង្គ្រាមមែនទេ? ស្ងាត់ៗអាមេរិកចល័តនាវាមុជទឹកនុយក្លេអ៊ែរ ចូលជិតកូរ៉េខាងជើង
ក្រុងសេអ៊ូលៈ នៅមុននេះបន្តិចសារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី២៥ មេសា ២០១៧ នេះថា នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានចូលមកដល់កំពង់ផែមួយនៅប្រទេសកូរ៉េខាងត្បូងហើយ ប្រហែលជាការបង្ហាញសាច់ដុំមួយទៀត ចំពោះកូរ៉េខាងជើង ដោយគេរំពឹងថា ថ្ងៃអបអរគំរប់ខួប នៃថ្ងៃបង្កើតកម្លាំងយោធានៅថ្ងៃអង្គារនេះ កូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីល ឬក៏ការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ តើវាអាចផ្ទុះសង្គ្រាមទេ?

យោធាសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងពីការចូលចតនៃនាវាមុជទឹកអាមេរិកមានឈ្មោះថា Michigan ធ្វើឡើងស្របពេលដែលមន្ត្រីបេសកជននុយក្លេអ៊ែរមកពីកូរ៉េខាងត្បូង អាមេរិក និងជប៉ុន គ្រោងនឹងចូលរួមកិច្ចប្រជុំជាមួយគ្នានៅឯទីក្រុងតូក្យូ ដើម្បីពិគ្រោះពិភាក្សាអំពីវិធានការឆ្លើយតប ចំពោះការបដិសេធយ៉ាងរឹងទទឹងរបស់កូរ៉េខាងជើង ក្នុងការមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
នាវាមុជទឹក USS Michigan ដំណើរការដោយថាមពលនុយក្លេអ៊ែរ ត្រូវបានសាងសង់ឡើងដើម្បីផ្ទុកគ្រាប់មីស៊ីលផ្លោងប្រភេទ SLBM បាញ់ចេញពីក្រោមទឹកក៏បាន និងគ្រាប់មីស៊ីលប្រភេទ Tomahawk ដែលអាមេរិកបានប្រើប្រាស់ក្នុងការវាយប្រហារទៅលើមូលដ្ឋានទ័ពជើងអាកាសរបស់រដ្ឋាភិបាលស៊ីរី និងមានគ្រាប់ជាប្រភេទមីស៊ីល Cruise មានរយៈចម្ងាយមធ្យម ប្រហែល៥០០គីឡូម៉ែត្រ ហើយវាអាចហោះនាំយកទៅជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ៕
ប្រភព៖http://www.pageth.info/archives/14880