ក្រុមនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើដំណើរឆ្ពោះរកដែនទឹកក្បែរឧបទ្វីបកូរ៉េនោះ នឹងទៅដល់លើផ្ទៃសមុទ្រជប៉ុននៅប៉ុន្មានថ្ងៃខាងមុខ ពោលគឺមិនឲ្យដាច់ខែនេះទាន់ឡើយ។ នេះបើតាមការធ្វើសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។
លោកអនុប្រធានាធិបតីអាមេរិកបានថ្លែងយ៉ាងដូច្នេះថា «ការរំពឹងទុករបស់យើងគឺថា ពួកគេ (ក្រុមនាវាយោធាខាងលើ) នឹងស្ថិតនៅលើដែនសមុទ្រជប៉ុនក្នុងពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នៅមុនដំណាច់ខែនេះ»។ លោក Pence ឲ្យលើកឡើងទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានជំនឿជឿជាក់ថា ការរំដោះឧបទ្វីបកូរ៉េពីអានុយក្លេអ៊ែរ នឹងអាចសម្រេចបានដោយជោគជ័យតាមសន្តិវិធី ពីព្រោះតែក្បួនយុទ្ធសាស្រ្តទាក់ទងថ្មីជាមួយប្រទេសចិន របស់រដ្ឋបាលដឹកនាំលោក ដូណាល់ ត្រាំ។គួរបញ្ជាក់ថា កាលពីអំឡុងដើមខែមេសានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Carl Vinson អមដំណើរឲ្យនាវាចម្បាំងប៉ុន្មានគ្រឿងទៀតភ្លាមៗ ដើម្បីទៅបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង ក៏ប៉ុន្តែតាមពិតនៅចំពេលដែលស្ថានការណ៍រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានកើតឡើងយ៉ាងក្តៅគគុកនោះ ក្រុមនាវាយោធានេះបែរជាបានធ្វើដំណើរឆ្ពោះទៅកាន់អូស្រ្តាលីដើម្បីចូលរួមសមយុទ្ធទៅវិញ ហើយទើបតែនាពេលថ្មីៗបានបកទៅរកឧបទ្វីបកូរ៉េតាមការគ្រោងទុក។នេះបើតាមការផ្សាយចេញពីសារព័ត៌មាន FreshNews។
សូមបន្ថែមថា យោងតាមសារព័ត៌មាន FoxNews បានចុះផ្សាយកាលយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ថា យន្តហោះចម្បាំងធុន F-18 របស់អាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃសុក្រនេះ ខណៈព្យាយាមចុះចតលើនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ។ តែ ភីឡុត របស់យន្តហោះចម្បាំងមួយនេះ ត្រូវបង្ខំចិត្តចុចកុងតាក់ ផ្តាច់ខ្លួនចេញពីយន្តហោះ ហើយភ្លាមៗនោះក្រុមការងារលើនាវាចម្បាំង ក៏បានប្រញាប់ប្រញាល់ចុះជួយសង្គ្រោះរូបគេ បានទាន់ពេលវេលា ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ។ អំឡុងពេលកើតហេតុនោះ នាវាដឹកយន្តហោះចម្បាំង USS Carl Vinson គឺកំពុងស្ថិតនៅក្នុងឈូងសមុទ្រ Celebes ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ ខណៈយន្តហោះចម្បាំង F-18 ដែលមានកន្លែងអង្គុយតែមួយ មកពីមូលដ្ឋានទ័ពអាកាស VFA-137 Kestrels squadron ត្រូវបានបញ្ជូនមកក្នុង ប្រតិបត្ដិការហោះហើរជាទម្លាប់ មុនពេលដែលវាបានធ្លាក់។

ប្រភព៖http://www.pageth.info/archives/13685