បរទេស៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ express.co.uk បានអោយដឹងនៅថ្ងៃទី ២៩ មេសានេះថា បន្ទាប់ពីការធ្វើតេស្តមីស៊ីលឆ្្លងទ្វីបរបស់កូរ៉េខាងជើង ដេលទទួលបរាជ័យរួចមក លោកប្រធានាធិបតីអាមេរិក Donald Trump មានប្រតិកម្មយ៉ាងខ្លាំង ដោយលោកកំពុងរង់ចាំការចចារជាមួយអង្គការ សហប្រជាជាតិ (UN) ដើម្បីដោះស្រាយបន្ត។
ប្រធានាធិបតីអាមេរិក Donald Trump បានឲ្យដឹង នៅក្នុងបណ្ដាញ Twitter ក្រោយពីកូរ៉េខាងជើងបានបាញ់មីស៊ីលថា «កូរ៉េខាងជើងមិនបានគោរពកោតខ្លាចចិន និងអាមេរិកបន្តិចសោះ បើទោះជាអមេរិដាក់សម្ពាធទៅលើកូរ៉េខាងជើងយ៉ាងណាក៏ដោយ។ នេះគឺជាលទ្ធផលដែលកូរ៉េខាងជើងទទួលបាន គឺបរាជ័យក្នុងយុទ្ធនាការនេះ,អាក្រក់ណាស់។»
យោងតាមពត៌មានពី Reuters បានឲ្យដឹងថា ពេលនេះអាមេរិកបានបញ្ជូនកងកម្លាំង សមយុទ្ធកងទ័ពជើងទឹកនិងនាវាសង្រ្គាមថ្មីទៅកាន់តំបន់មួយក្បែរកូរ៉េខាងជើង ត្រៀមប្រយុទ្ធ។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកធា្លប់បានបំណងចង់អង្គុយតុចចារសន្តិភាពជាមួយកូរ៉េខាងជើងដែរ តែជាលទ្ធផលត្រូវខកខាន៕ប្រភព៖http://phsayonline.info/archives/1972




