ជួយស៊ែរតគ្នាផង! បើនៅក្នុងផ្ទះមានមនុស្សឈឺមើលមិនជា កុំភ្លេចឆែកមើលខ្នើយដេក




ជាធម្មតា​ទេ ស្ត្រី​មេផ្ទះ​គ្រប់រូប​តែង​រអ៊ូ​រឿង​ខ្នើយ​ចេញ​ថ្លើមអណ្តើក ពិបាក​បោក​ឱ្យ​ជ្រះ​។ ប៉ុន្តែ​ជាមួយ​ដំណោះស្រាយ​ងាយស្រួល​ដូចខាងក្រោម ស្ត្រី​មេផ្ទះ​លែង​រអ៊ូ​ទៀត​ជាមិនខាន​។
​ ​* អ្វីដែល​ត្រូវការ​៖
​ ​- សាប៊ូម្សៅ ១ ចានចង្កឹះ​
​ ​- ទឹកសាប៊ូ​លាងចាន ១ ចានចង្កឹះ​
​ ​- ទឹកអូ​សា​វ៉ែ ១ ចានចង្កឹះ​
​ ​- ម្សៅ​បូរ៉ា​ក់ (Borax) កន្លះ​ចានចង្កឹះ​
​ ​* វិធី​អនុវត្ត​
​ ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព លោកអ្នក​ត្រូវ​ប្រើ​ទឹក​ក្តៅ​ដើម្បី​បោក​ខ្នើយ​។
​ ​មុននឹង​ដាក់ចូល​ម៉ាស៊ីនបោកខោអាវ ពិនិត្យមើល​សិន ថា​តើ​ម៉ាស៊ីន​នោះ​មាន​សរសេរ​ណែនាំ​ឱ្យ​បោក​ខ្នើយ​ដែរ​ឬ​អត់​។ បន្ទាប់មក ដាក់​ខ្នើយ​ចូល​ម៉ាស៊ីន បើកទឹក​ក្តៅ​ឱ្យ​ដំណើរការ ហើយ​ចាក់​ម្សៅ​និង​សាប៊ូ​ផ្សំ ចូលក្នុង​ម៉ាស៊ីន​។ រួច​ចុច​ឱ្យ​វា​បោកគក់​ដោយ​ខ្លួន​វា ជាការ​ស្រេច​។
​ ​ពេល​ម៉ាស៊ីន​ធ្វើការ​រួចរាល់ លោកអ្នក​នឹង​ឃើញ​ខ្នើយ​ស​ដូច​ម៉ែ​សំឡី​យ៉ាង​អ៊ីចឹង​៕




 ប្រភព៖http://kosaba.com/archives/1441