អស្ចារ្យណាស់! មិនងាយមានទេដែលឆ្នាំទាំង៦មានរាសីឡើងព្រមគ្នា! តើមានសំណាងអ្វីខ្លះទៅ
ឆ្នាំនីមួយៗតែងតែមានសំណាងផ្សេងៗពីគ្នា ខ្លះជួបរឿងរកាំរកូសច្រើនជាងសេចក្តីសុខ
ឯខ្លះទៀតជួបរឿងល្អៗច្រើនក្នុងជីវិត។
ហើយថ្ងៃនេះពិតជាអស្ចារ្យមែនទែនដែលមានឆ្នាំរហូតដល់ទៅ៦ឡើងព្រមគ្នាតែម្តង។
ឆ្នាំជូត៖ អ្នកជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ មានគំនិតធំទូលាយ ធ្វើការងារដោយប្រុងប្រយ័ត្ន
ទាំងអស់នេះជាហេតុផលមួយផ្នែកដែលអ្នកអាចបង្កើនសំណាងឱ្យកើតមកលើខ្លួនអ្នកបានច្រើន។
ក្នុងពេលឆាប់នេះអ្នកនឹងក្លាយជាមនុស្សជោគជ័យនិងសម្បូរទ្រព្យសម្បត្តិលុយកាសម្នាក
ចាយមិនចេះអស់ដូចដែលអ្នកធ្លាប់បានរំពឹងទុកតាំងពីកន្លងមកយ៉ាងអញ្ចឹង។
ពិសេសគ្រោះអាក្រក់នឹងរលាយផុតទៅក្រោយពេលបុណ្យកំណើតអ្នករួច។
ឆ្នាំម្សាញ់៖ ចំណុចដ៏ល្អបំផុតរបស់អ្នកគឺមានភាពស្ងប់ស្ងាត់និងប្រាជ្ញាដ៏ឈ្លាសវៃរបស់អ្នកតែម្តង។
នៅក្នុងឆ្នាំ២០១៧នេះអ្នកមានឱកាសច្រើនលើសគេដែលអ្នកផ្សេងដែលមិនធ្លាប់មានពីមុនមក
ពោលគឺនឹងមានមនុស្សដែលមានស្ថេរភាពម្នាក់មកចាំជួយអ្នកពីក្រោយខ្នង
និងជួយជម្រុញអ្នកឱ្យដើរទៅរកភាពជោគជ័យមួយដែលមិនគួរឱ្យជឿថាគឺជារូបអ្នក។
ឆ្នាំរកា៖ កាលពីដើមឆ្នាំ២០១៧នេះជោគរាសីអ្នកមិនសូវជាល្អប៉ុន្មានទេ
តែក្រោយពេលចូលឆ្នាំប្រពៃណីខ្មែររួចហើយ
វាសនាអាក្រក់ៗរបស់អ្នកបានសាបរលាបទៅបន្តិចម្តងៗហើយពាំនាំមកវិញនូវសិរីសួរស្តីភាពរុងរឿងមកកាន់អ្នកវិញម្តង។
ត្រូវចាំថាលាភសំណាងទាំងអស់នោះនឹងចូលមកកាន់អ្នកតាមរយៈការប្រើប្រាជ្ញាដ៏ឈ្លាសវៃ
និងភាពរហ័សរហួនរបស់អ្នក។
ឆ្នាំកុរ៖
អ្នកកើតមកដើម្បីក្លាយជាអ្នកមានស្តុកស្តម្ភមម្នាក់តែមិនមែនក្នុងវ័យក្មេងនោះទេគឺនៅពេលដែលអ្នកមានវ័យរៀងជ្រេលបន្តិច។
សំណាងល្អៗនឹងរត់សំដៅមកកាន់អ្នកម្តងហើយម្តងទៀតមិនចេះចប់ឡើយ
អញ្ចឹងគប្បីចាប់យកឱ្យកាសល្អអ្នកឱ្យបានច្រើន។ ដូចនេះអ្នកត្រូវហាត់ពត់លត់ដុំខ្លយនឯងឱ្យខ្លាំងបន្តិច
កាត់បន្ថយភាពខ្ជិលច្រអូសដើម្បីទទួលបានលាភធំៗចូលក្នុងផ្ទះ។
ឆ្នាំខាល៖
គឺជាប្រភេទមនុស្សដែលមានកម្លាំងនិងអំណាចខ្លាំងបំផុតដែលអាចទាក់ទាញទ្រព្យសម្បត្តិលុយកាសឱ្យរត់មករកខ្លួនឯងដោយការខិតខំតស៊ូនិងប្រឹងប្រែងធ្វើការងារយ៉ាងសស្រាក់សស្រាំមិនហ៊ានឈប់សម្រាកឡើយព្រោះខ្លាចខាតបង់ចំណូល។
ត្រូវគិតគូរឱ្យបានច្បាស់លាស់មុននឹងចំណាយលុយទៅលើនរណាម្នាក់
កុំដោយសារតែអ្នកមានចិត្តទូលាយចេះតែឱ្យគេ ត្រូវមើលថាមនុស្សនោះជាមនុស្សប្រភេទណា
តើចេះស្គាល់ពីគុណតម្លៃរបស់អ្នកដទៃឬអត់?
ដូចនេះបើក្នុងគ្រួសារមានសមាជិកដែលមានឆ្នាំខាលនោះត្រៀមដៃរាប់តែលុយទៅបានហើយ។
ឆ្នាំថោះ៖ អ្នកកើតមកប្រកបដោយចិត្តសណ្តោសដល់អ្នករាល់គ្នា
និងពោរពេញទៅដោយការឱ្យពរសំណាងពីទេវតា។
ហេតុផលទាំងអស់នេះនឹងជួយជម្រុញឱ្យអ្នកមិនមានភាពខ្វល់ខ្វាយពីបញ្ហាលុយកាសទ្រព្យសម្បត្តិឡើយ។
ទាំងទំនាក់ទំនងរបស់អ្នកជាមួយនឹងគ្រួសាររួមទាំងអ្នកក្បែរខ្លួនពិតជាល្អខ្លាំងណាស់មិនមានអ្វីគួរឱ្យបារម្ភឡើយ
ពិសេសពួកគេយកចិត្តទុកដាក់លើអ្នកយ៉ាងខ្លាំង
អាចនិយាយបានថានេះជាលទ្ធផលដែលអ្នកសមនឹងទទួលបានមកវិញដោយសារចិត្តត្រជាក់និងមិនឆេវឆាវរបស់អ្នក៕
ប្រភព៖ http://todaysharing.com/news/49682





