​គ្រោះ​ថ្នាក់! ​សត្វ​​ជន្លេន​​ចូល​ខួរក្បាល​មនុស្ស​​​​​ លេច​មុខ​នៅ​តំបន់​កម្សាន្តៗ​ធំ​ក្នុង​លោក!


យោង​តាម​អ្នក​ជំនាញ​បច្ចេកទេស​បាន​​ឱ្យ​ដឹង​ថា​ ​យើង​មិន​គួរ​យក​ដៃ​​​ទទេ​ទៅ​បះ​សត្វ​​ខ្ចង​​នោះ​ទេ​ ព្រោះ​ថា​វា​អាច​​មាន​ផ្ទុក​បារ៉ាសិត​ប្រភេទ​ខាង​លើ​នេះ។ សត្វ​ជន្លេន​ដែល​ជា​បារ៉ាសិត​ចម្លែក​នេះ​អាច​ចូល​ទៅ​រស់​នៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បាន។

​ក្នុង​រយៈ​ពេល​ ២០០​ឆ្នាំ​មក​ហើយ​ គឺ​មាន​សេចក្ដី​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​បារ៉ាសិត​នេះ​មក​កាន់​មនុស្ស​តែ​ពីរ​ករណី​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ ៣​ខែ​ចុង​ក្រោយ​នេះ​ គឺ​មាន​ ៦​ករណី​ទៅ​ហើយ។ អ្វី​កាន់​តែ​ចម្លែក​ ភាគ​ច្រើន​​គឺ​កើត​នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក​មាន​ដូច​ជា​ California, Alabama, Louisiana និង​ Florida។

​ក្រុម​អ្នក​ជំនាញ​សុខាភិបាល​បាន​វាយ​តម្លៃ​ថា​ កត្តា​បម្រែ​បម្រួល​អាកាសធាតុ​នឹង​ធ្វើ​ ឱ្យ​បារ៉ាសិត​នេះ​រីក​រាល​ដាល​​នៅ​ទូទាំង​ពិភពលោក​បាន។

ជន្លេន​​នេះ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ ជន្លេន​កណ្ដុរ​ (Rat lungworm) ​ដែល​ចាប់​កំណើត​ឡើង​​នៅ​ក្នុង​ឈាម​​ ខួរ​ក្បាល​ និង​​សួត​របស់​សត្វ​កណ្ដុរ។ កណ្ដុរ​នឹង​បញ្ចេញ​​សត្វ​ល្បិត​តូចៗ ​នៃ​ជន្លេន​ដ៏​សាហាវ​នោះ​ចម្លង​ទៅ ​​ខ្ចង​ និង​សត្វ​សមុទ្រ​មួយ​ចំនួន។ ​ប្រសិន​បើ​មនុស្ស​ញ៉ាំ​អាហារ​​សមុទ្រ​ ឬ​បន្លែ​ឆៅ​ គឺ​មាន​ការ​ប្រឈម​ខ្ពស់​​ គឺ​ខួរក្បាល​នឹង​ទន្ទ្រាន​ដោយ​ជន្លេន​ប្រភេទ​ខាង​លើ។

ពេល​ជន្លេន​នេះ​ចូល​ទៅ​រស់​នៅ​ក្នុង​ខួរ​ក្បាល​ ​មនុស្ស​នឹង​លេច​ចេញ​អាការៈ​មួយ​ចំនួន​ដូ​ចជា​ ឈឺ​​ចុក​ចាប់​ ហើម​ និង​​ញ័រញាក់​ជា​ដើម៕

ដោយ៖ យោធិន




ប្រភព៖ The Sun &
ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared 
ប្រភព៖http://www.bizkhmer.com/lifestyle/37128/