ស្វាយរៀង ៖ អ្នកលក់ម៉ាំល្ហុងដ៏ល្បីម្នាក់ ប្រចាំក្រុងស្វាយរៀង ដែលមានមនុស្សប្រុសស្រីក្មេងចាស់និយមចូលចិត្ត និងជួយទិញម៉ាំរាល់ថ្ងៃ បានក្លាយខ្លួនជាឧក្រិដ្ឋជននៃតណ្ហា ក្រោយពីបាននាំប្អូនស្រីធម៌អាយុ១៣ឆ្នាំទៅឡើងឋានសួគ៌បានសម្រេច ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារខេត្ត នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ មេសា ២០១៧។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាអ្នកលក់ម៉ាំល្ហុង ដែលនាំប្អូនធម៌ស្រីទៅឡើងឋានសួគ៌នេះ ឈ្មោះ ផន ចំរើន អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាមែម ឃុំតាមែម ស្រុកកោះធំ ខេត្តកណ្តាល ជាប់ចោទពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច ជនសង្ស័យបានល្បួងក្មេងស្រី ដែលជាជនរងគ្រោះឈ្មោះ ន.ច.ច អាយុ១៣ឆ្នាំ៨ខែ នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង យកមកធ្វើប្អូនធម៌។ ពេលនាងយល់ព្រមក៏នាំនាងទៅផឹកស៊ីជាមួយនៅក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រហូតដល់យប់ជ្រៅម៉ោង១១យប់ ទើបជនសង្ស័យរូបនេះនាំនាងទៅសុំផ្ទះបងប្អូនដេកនៅជិតទីនោះ។ លុះដេករហូតដល់ម៉ោង១១ និង៥០នាទី ជនសង្ស័យមានចំណង់ផ្លូវភេទ ក៏និយាយលួងលោមសុំនាងឡើងឋានសួគ៌ ក៏ប៉ុន្តែនាងមិនយល់ព្រមទេ។
ប្រភពដដែលបន្តទៀតថា ដោយជនសង្ស័យឲ្យនាងផឹកស្រាបៀររហូតស្រវឹង និងជនសង្ស័យបាននាំចូលដេកក្នុងបន្ទប់ជាមួយគ្នា ទោះបីនាងមិនព្រមក៏ដោយ ជនល្មោភកាមនេះបានចាប់រំលោភនាងទាំងកំរោលតែម្ដង។
ដោយជនរងគ្រោះស្រវឹងមិនអាចរើបម្រាស់រួចពីក្រញាំដៃ របស់បងធម៌ចិត្តមានៈបានឡើយ គឺចាប់រំលោភរហូតបានសម្រេចដល់ទៅ២ដង។ លុះព្រឹកឡើងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ឪពុកម្តាយកុមារីរងគ្រោះបាត់កូនមួយយប់មិនឃើញត្រឡប់ទៅផ្ទះវិញ ក៏ដើររកទើបបែកធ្លាយរឿងល្បួងក្មេងស្រីមកធ្វើជាប្អូនធម៌ បែរជាយកមកបង្អកស្រាបៀរ រួចចាប់រំលោភ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួននៅវេលាម៉ោង១០ និង០០នាទី ព្រឹកថ្ងៃទី៨ មេសា ២០១៧ នៅក្នុងភូមិកើតហេតុខាងលើតែម្តង។
ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពនៅមុខសមត្ថកិច្ចថា ពិតជាបាននាំកុមារីរងគ្រោះមកចាប់រំលោភបានសម្រេចចំនួន២ដងមែន។ សមត្ថកិច្ចក៏បានក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តហើយ នៅវេលាម៉ោង៥ និង០០ល្ងាច ថ្ងៃទី៩ មេសា នេះ។ មហាជនបានសំណូមពរស្ថាប័នតុលាការ សូមកាត់ទោសឲ្យបានធ្ងន់ធ្ងរបំផុត៕




