ទឹកចិត្តឪពុក! សុខចិត្តតែងខ្លួនជាខ្លាឃ្មុំអោយគេអោប ដើម្បីរកប្រាក់ព្យាបាលជំងឺមហារីកគ្រាប់ឈាមរបស់កូនគាត់ ...



ប្រទេសចិន៖ បុរសម្នាក់មកពីទីក្រុង Anhui ប្រទេសចិនបានតែងខ្លួនជាសត្វខ្លាឃ្មុំអោយគេអោប ដើម្បីរកប្រាក់ទៅព្យាបាលជំងឺមហារីកគ្រាប់ឈាមដែលកើតឡើងលើកូនប្រុសរបស់គាត់អាយុ៣ឆ្នាំ។ បុរសខាងលើបានសរសេរលើប៉ាដាមួយសន្លឹកដាក់ព្យួករដោយគាត់សរសេរថា៖ គាត់ត្រូវការប្រាក់ជាបន្ទាន់ដើម្បីព្យាបាលជំងឺមហារីកគ្រាប់ឈាមរបស់កូនគាត់ អ្នកទាំងអស់គ្នាអាចជួយកូនប្រុសខ្ញុំបាន ដោយគ្រាន់តែអោបខ្ញុំម្ដងក្នុងតម្លៃ១០យ័ន។
អី្វដែលគួរអោយអាណិតនោះគឺមនុស្សគ្រប់គ្នាបានត្រឹមដើរកាត់មុខគាត់ហើយឈរសម្លឹងមើលគាត់ ទាំងគាត់ត្រូវការប្រាក់ប្រញាប់ខ្លាំងក្នុងការព្យាបាលជំងឺកូនគាត់។ ក្នុងរយៈពេល៣ថ្ងៃ គាត់រកប្រាក់ពីការអោបនេះបានតែ១០០យ័នប៉ុណ្ណោះ។ កូនប្រុសរបស់គាត់ឈ្មោះ Feng Haorao មានជំងឺមហារីកគ្រាប់ឈាមនេះតាំងតែពីរូបគេទើបតែកើតមកម្លេះ។ ក្នុងរយៈពេល២ឆ្នាំនេះគ្រួសាររបស់លោកបានជួបប្រទះនឹងវិបតិ្តហិរញ្ញវត្ថុយ៉ាងខ្លាំងដោយសារតែគាត់ត្រូវការប្រាក់ជាច្រើនសំរាប់ព្យាបាលកូនប្រុសរបស់គាត់។ ក្នុងរយៈពេល២ឆ្នាំ កុមារា Feng Haorao បានធ្វើការវះកាត់ប្តូរខួរឆ្អឹងពីរដងនិងព្យាបាលជំងឺតាមរយៈចាក់សារធាតុគីមីចូល ដែលធ្វើអោយឪពុករបស់កុមារា Feng ត្រូវរកប្រាក់យ៉ាងច្រើនសំរាប់ថ្លៃព្យាបាលនេះ។ ថ្លៃព្យាបាលរបស់កុមារា Feng រូបនេះក្នុងមួយថ្ងៃត្រូវចំណាយ១០០០យ័ន។

កាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅ បុរសខាងលើទទួលបានប្រាក់ឧបត្ថម្ភពីប្រជាពលរដ្ឋចិនដែលនាំគ្នាបង្កើតមូលនិធិសំរាប់ជួយកុមារាឈ្មោះ Feng រូបនេះ ដោយទឹកប្រាក់សរុបនៃមូលនិធិគឺ ១៨០៦៤០ យ័ន។


 
ប្រភព៖ kohthmey