នាពេលថ្មីៗនៅលើ Status បងស្រីម្នាក់បានសរសេររឿងចាញ់បោកគេ នៅហាង ពេជ្រ មាស
លឹម គង់ដោយហួសចិត្ត ទាក់ទងទៅហ្នឹងការដូរលុយ
ដោយម្ចាស់ហាងបន្លំថាលុយដែលគេយកមកដូរមិនគ្រប់។
ហើយរឿងនេះបើតាមបងស្រីរៀបរាប់នៅលើ Status ថាអ្នកជិតជិតខាងផ្ទះនេះក៏និយាយថា
គាត់ចូលចំសំបុកចោរហើយ មួយវិញទៀតបើក្រឡេកមើលក្នុង comment
បងស្រីមានអ្នកជួបប្រទះរឿងនេះជាច្រើនផងដែរពេលទៅដូរផ្ទះគាត់។ដើម្បីអោយកាន់តែច្បាស់សូមបងប្អូនចូលមើល
Status បងស្រីដូចខាងក្រោម ហើយអ្នកទាំងអស់អាចវិនិច្ឆ័យថាខុស រឺក៏ត្រូវបាន។
ថ្ងៃនេះជួបរឿងស៊យ
តែក៏ជាមេរៀនហេីយជួយចែកគ្នាដឹងលឺផងកុំអោយអាមេចោរកញ្ចាស់នេះវាបោកបាន
នេះហាងពេជ្រណាបងប្អូន តែការពិតជាហាងចោរទេ ហាងពេជ្រ លឹម គង់
នៅជិតផ្សារអូឡាំពិច ខាងជួរផ្ញេីរលុយ
ថ្ងៃនេះខ្ញុំយកលុយមួយលានរៀលទៅដូរនៅហាងនេះ
ពេលចូលដល់ខ្ញុំមានអារម្មណ៍ចំឡែកខ្លាចៗ
តែខ្ញុំឃេីញអាតាកញ្ចាស់ជិតចូលរណ្ដៅនេះគិតថាមនុស្សចាស់គួរគោរពក៏ហៅគាត់អ៊ំខ្ញុំដូរលុយ
ហេីយខ្ញុំក៏រាប់លុយនោះ២ដងទេីបហុចអោយគាត់
ស្រាប់តែគាត់យកលុយទៅហេីយសួរខ្ញុំថាប៉ុន្មាន? ខ្ញុំថាមួយលាន
ខ្ញុំឃេីញគាត់រាប់របៀបលេងៗដោយមិនទាំងកាន់លុយគ្រប់សន្លឹកផងគាត់ថាមិនគ្រប់មួយលានទេ
ខ្ញុំថាហេតុអី លុយខ្ញុំទេីបដកពី Emoney មិញៗ?
គាត់រាប់ទៀតហេីយថាមិនគ្រប់ទៀតហេីយហុចអោយខ្ញុំរាប់បាត់ប្រាំមុឺនមួយសន្លឹក
ខ្ញុំថាមិនអាចទេលុយខ្ញុំខ្ញុំច្បាស់ណាស់មុនហុចអោយខ្ញុំរាប់២ដង
ខ្ញុំមេីលទៅមិនស្រួលខ្ញុំក៏ស្រែកលឺៗអោយគេលឺ
ប្រពន្ធគាត់ក៏រត់មកយកលុយពីដៃខ្ញុំរាប់គាត់ថាខ្វះមែនតែខ្ញុំមិនព្រមហេីយអាតាកញ្ចាស់នោះមិនទាន់រាប់លុយម្ដងទៀតផងថាគ្រប់វិញ
ខ្ញុំក៏ដឹងថាតាយាយនេះកំពុងបោកខ្ញុំ ខ្ញុំឆក់លុយមករាប់ នៅតែខ្វះ
ខ្ញុំថាលុយខ្វះដដែលម៉េចថាគ្រប់? គាត់ប្រញាប់រាប់លុយដូរអោយខ្ញុំ
ពេលរាប់លុយដូរប្រពន្ធគាត់ព្យាយាមមកជិតខ្ញុំតែខ្ញុំមិនអោយមកជិត
លុយគាត់រាប់គ្រប់ពេលហុចអោយខ្ញុំ ខ្ញុំរាប់ម្ដងទៀតឃេីញថាគ្រប់
តែចំឡែកខ្ញុំរាប់លុយហេីយហេីយគាត់នៅមកតាមកាន់លុយនឹងទៀត
ហេីយយកកៅស៊ូមកចងបំណងមិនអោយខ្ញុំរាប់ទៀត តែគាត់គិតខុសខ្ញុំរាប់ម្ដងទៀត
លុយបាត់មួយខ្ទស់ បីទៅបួនសន្លឹក ខ្ញុំនិយាយលឺៗអ៊ំរកសុីម៉េចនឹង?
ពេលនោះប្រពន្ធគាត់ស្ទុះមកនិយាយបន្លប់ខ្ញុំតែខ្ញុំមិនរវល់ពេលគាត់អស់វិធីបោកខ្ញុំបែជាយកស្គរគ្រប់មកអោយខ្ញុំញាំ
តែខ្ញុំមិនញាំហេីយខលទៅប្ដីខ្ញុំអោយហៅប៉ូលិសមកខ្ញុំនិយាយបន្លាចគាត់ហេីយខ្ញុំក៏ចេញមកក្រៅហេីយសួរអ្នកជិតខាងគេប្រាប់ខ្ញុំថាខ្ញុំចូលចំសំបុកចោរ
វាគួរអោយហួសចិត្តណាស់ក្រែងស្រុកពោពេញដោយសុខសុវត្តិភាពអី?
នេះកណ្ដាលទីក្រុងបែរជាមានក្រុមចោរចាំបោកប្រជាជនស្លូតត្រង់ដោយមិនញញោតអីសោះ
គេថាខ្ញុំត្រឹមលុយអ្នកខ្លះមកទិញមាសទៅវិញមិនបានមាសទេ
សួរថាហេតុអី?គេថាគ្មានអ្នកណាហ៊ានប៉ះខ្នងក្រាស់ណាស់ ពុទ្ធោស្រុកខ្ញុំ អ្នកធំ
អ្បកមានអំណាចចាំកាងមនុស្សអាក្រក់បែបនេះមែនទេ?
ជួយចែករំលែកហេីយប្រាប់បងប្អូនផងប្រយ័ត្នស៊យ
តែថ្ងៃនេះមិនមែនខ្ញុំស៊យទេគឺអាតាកញ្ចាស់នេះស៊យ ព្រោះមេីលមនុស្សខុស
ប្រភព៖ Pov Sunny




