គ្រឿងទេសមួយចំនួនមិនត្រឹមតែបន្ថែមគ្រឿងសម្ល
និងអាហារផ្សេងៗឱ្យមានឱជារសប៉ុណ្ណោះទេ
តែថែមទាំងអាចអន្ទងហៅលុយចូលផ្ទះបានទៀតផង។
ប្រសិនបើលោកអ្នកពុំទាន់មានវានៅផ្ទះបាយនៅឡើយទេ
សូមប្រញាប់ទិញវាទុកផ្ទះពីឥឡូវទៅ
ព្រោះគ្មានវិធីអន្ទងហៅលុយណាងាយស្រួលជាងវិធីទាំងនេះនោះឡើយ។
១. ខ្ញី
ខ្ញីមានរសជាតិហឹរហើយក្តៅ។
លោកអ្នកអាចយកវាដាក់នៅផ្ទះបាយជាមើមក៏បាន ជាម្សៅក៏បាន
ព្រោះវាការពារព្រលឹងព្រាយបិសាច និងទាក់ទាញលុយចូលផ្ទះ។
លោកអ្នកត្រូវមានវានៅកន្លែងណាមួយក្នុងផ្ទះបាយជានិច្ច
ព្រោះវានឹងជួយបន្ថែមមន្ដអាគមហៅលុយបន្ថែម
ពេលដែលលោកអ្នកកំពុងតែជួបការលំបាកក្នុងការរកស៊ី។
២. ផ្កាក្លាំពូ
ផ្កាក្លាំពូជួយឱ្យលោកអ្នករក្សាចំណងមិត្តភាពជាមួយមិត្តភក្តិបានជាអមតៈ
ហើយវាក៏ជួយនាំលាភសំណាងក្នុងការឈ្នះល្បែងផងដែរ។
សម្រាប់អ្នកដែលចូលចិត្តផ្សងសំណាងឆ្នោត
ផ្កាក្លាំពូពិតជារបស់ដែលត្រូវមានដាច់ខាតនៅផ្ទះបាយ។
៣. ចន្ទន៍គ្រឹះស្នា
ចន្ទន៍គ្រឹះស្នាគឺជារបស់មន្តអាគមបន្ថែមលាភខ្លាំងក្លាបំផុតសម្រាប់អ្នករកស៊ី
និងជាពិសេសសម្រាប់អ្នកចូលចិត្តផ្សងសំណាងឆ្នោត។
លោកអ្នកអាចដាក់វានៅផ្ទះបាយដើម្បីនាំលាភដល់ការរកស៊ី
ហើយចំពោះអ្នកដែលនិយមចូលកាស៊ីណូគួរដាក់វានៅក្នុងហោប៉ៅ និង
ស្បែកជើង!។
វិធីផ្លូវងងឹតនេះនឹងបង្កើនប្រសិទ្ធភាពនាំលុយចូលផ្ទះដល់មនុស្សណាដែលឧស្សាហ៍ព្យាយាម
ប៉ុន្តែចេះតែឡាក់ឆុងនឹងមុខរបររបស់ខ្លួន៕
ប្រភព៖ nowkh



