មុននេះប៉ុន្មានម៉ោង លោករិន សាវេត បានរើចេញពីផ្ទះជួល មករស់នៅផ្ទះថ្មីជាអំណោយរបស់សម្តេចហើយ ហើយថ្ងៃស្អែកសូត្រមន្តឡើងផ្ទះថ្មី
កាលពូប៉ុន្មានម៉ោងមុននេះលោករិន សាវេត បានរើចេញពីផ្ទះជួលមកផ្ទះថ្មីដែលជាអំណោយរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ហើយ។ បើតាមហ្វេសបុកផេករបស់លោកប៊ុន រឿន បានឲ្យដឹងថា៖ សូមគោរពជំរាបជូនដំណឹងដល់បងប្អូនទាំងអស់ បងប្រុស រិន សាវេត និងកូនកំសត់ ព្រមទាំងក្រុមគ្រួសារ បានរេីចេញពីផ្ទះជួល មករស់នៅផ្ទះថ្មីស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ហេីយ មុននេះបន្តិច !!! លោក ឃ្លាំង ហួត បានបញ្ជូនកំលាំងសណ្ដាប់ធ្នាប់ទៅជួយរេីនិងលេីកឥវ៉ាន់ ពីផ្ទះជួលដេីម្បីដឹកមកដាក់នៅផ្ទះថ្មី ហេីយនិងសូត្រមន្តឡេីងផ្ទះថ្មី នៅថ្ងៃស្អែកនេះវេលាម៉ោង 3:00 រសៀល សូមគោរពអញ្ជេីញបងប្អូនទូទាំងប្រទេស មេត្តាចូលរួមអបអរ ទាំងអស់គ្នាកុំបីខាន៕ ប្រភព៖ ប៊ុន រឿន ប្រុសស្អាតជ្រោយចង្វារ។
ប្រភព៖http://www.khmertoday.net/2017/04/p-39.html








