លោកបានថ្លែងដូច្នេះនៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកនៅឯមូលដ្ឋាននាវាដឹកយន្តហោះអាមេរិកដែលឈរជើងក្នុងប្រទេសជប៉ុន។
សូមរំលឹកថា នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់ លោក ម៉ាយ ផេន ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃម្សិលមិញ លោកក៏បានព្រមានដល់ប្រទេសកូរ៉េខាងជើងថា “យុទ្ធសាស្រ្តអត់ធ្មត់” របស់អាមេរិកត្រូវបានបញ្ចប់ហើយ បន្ទាប់ពីប្រទេសកុម្មុយនិស្តមួយនេះបានធ្វើ ការបាញ់មីស៊ីល និងអាវុធនុយក្លេអ៊ែរ សាកល្បងម្ដងហើយម្ដងទៀតដោយមិនញញើតនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ជារឿយៗប្រទេសកូរ៉េខាងជើងគម្រាមកម្ទេចប្រទេសជប៉ុន, ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយថែមទាំងបានបង្ហាញថានឹងមិនបញ្ឈប់គំនិតចង់ធ្វើសង្គ្រាមរបស់គេនោះទេ បន្ទាប់ពីទទួលបរាជ័យក្នុងការបាញ់មីស៊ីលសាកល្បងកាលពីថ្ងៃចុងសប្តាហ៍ ក្នុងរយៈពេល១ថ្ងៃបន្ទាប់ពីការសម្ញែងអាវុធមីស៊ីលទ្រង់ទ្រាយធំក្នុងទីក្រុងព្យុងយ៉ាង៕
ប្រភព៖http://phsayonline.info/archives/339





