តាមសេចក្ដីរាយការណ៍របស់គេហទំព័រ FoxNews បានឲ្យដឹងថា ក្រុមមន្ត្រីការពារជាតិអាមេរិក បាននិយាយថាពួកអ្នកប្រយុទ្ធឃឺដអ៊ីរ៉ាក់ និងស៊ីរីជាង៣០នាក់គាំទ្រដោយអាមេរិក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ដែលបានធ្វើដោយយន្តហោះប្រយុទ្ធទួរគីកាលពីថ្ងៃច័ន្ទ។
កងទ័ពអាមេរិក និងរុស្ស៊ីនៅក្នុងតំបន់វាយប្រហារនោះ ត្រូវបានព្រមានប្រហែលជាមួយម៉ោង មុនពេលយន្តហោះទម្លាក់គ្រាប់បែក២គ្រឿង និងដ្រូន២គ្រឿងរបស់កងទ័ពទួរគី បានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើននៅតំបន់ខាងជើងអ៊ីរ៉ាក់ និងខាងឥសានស៊ីរី។ ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី បានទាក់ទងសមភាគីអាមេរិក ដើម្បីព្យាយាមបញ្ចុះបញ្ចូលកងទ័ពទួរគីឲ្យបញ្ឈប់ការវាយប្រហារ ប៉ុន្តែកងទ័ពទួរគីបានបដិសេធការអង្វរករទាំងនោះ។
ប្រភព៖ FoxNews




