បុរសកំសត់បាត់បង់នារីដែលខ្លួនស្រលាញ់ស្មើនឹងជីវិតអោយទៅអ្នកដ៏ទៃ ដោយសារតែ……
ខ្ញុំបានលួចស្រលាញ់នារីម្នាក់តាំងពីយូរណាស់មកហើយ អស់រយះពេល 7 ឆ្នាំមកហើយ យើងទាំងពីរនាក់បានស្គាល់គ្នាតាំងពីពេលយើងរៀននៅវិទ្យាល័យម្លេះ។ ពេលខ្ញុំបានជួបនាងជាលើកដំបូង ខ្ញុំបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងរួចទៅហើយ នាងបានឆក់យកបេះដូងរបស់ខ្ញុំទៅជាមួយផង។ខ្ញុំគិតថា នាងជានារីល្អបំផុតដែលខ្ញុំចង់បាននាងយកមកធ្វើជាភរិយា។យើងតែងតែដើរលេងជាមួយគ្នានិងហូបអីជាមួយគ្នា ពួកយើងទាំងពីរនាក់ចុងសំរុងនឹងគ្នាណាស់ យើងមិនដែលឈ្លោះគ្នាឡើយ យើងមានលក្ខណះស្និតស្នាលនឹងគ្នាខ្លាំងណាស់ដូចជាគូរស្នេហ៍នឹងគ្នាអញ្ចឹង ពេលខ្លះមិត្តភក្ដិបង្អាប់យើងលេងសើចថា យើងដូចជាសង្សាអញ្ចឹង ខ្ញុំបានប្រកែកថាពួកយើងទាំងពីរគ្រាន់ជាមិត្តភក្ដិនឹងគ្នាប៉ុន្នោះ តែតាមពិតអារម្មរបស់ខ្ញុំចង់អោយពាក្យនេះក្លាយជាការពិតខ្លាំងណាស់ ។ខ្ញុំមិនដែលចាត់ទុកនាងជាមិត្តភក្ដិ ខ្ញុំចង់ធ្វើជាសង្សានឹងនាងខ្លាំងណាស់ ក្ដីស្រលាញ់ដែលខ្ញុំមានចំពោះនាងគឺមិនមែនត្រឹមតែមិត្តភក្ដិនោះទេ ខ្ញុំមិនដឹងថានាងគិតយ៉ាងណាចំពោះខ្ញុំវិញទេ តើនាងគិតដូចខ្ញុំអត់?។ ក្ដីស្រលាញ់របស់ខ្ញុំ ខ្ញុំបានលាក់ទុកក្នុងចិត្ត ខ្ញុំចង់សារភាពស្នេហ៍ប្រាប់នាងខ្លាំងណាស់ ក៏ប៉ុន្តែខ្ញុំហារមាត់និយាយមិនចេញ ខ្ញុំខ្លាចនាងបដិសេធនឹងខ្ញុំណាស់ ខ្ញុំខ្លាចទំនាក់ទំនងយើងទាំងពីរត្រូវបែកបាក់ ខ្ញុំក៏ខ្លាចបាត់បង់នាងផងដែរ ខ្ញុំពិតជាមនុស្សកំសាកណាស់មែនទេ?
រហូតដល់ថ្ងៃមួយនាងបានមកអញ្ជើញខ្ញុំចូលរួមពិធីអាពារពិពារហ៍របស់នាង ពេលខ្ញុំលឺភ្លៀមខ្ញុំស្ទើតែធ្លាក់ថ្លើមមកដីលឺសូរក្ដុក ខ្ញុំបានធ្វើការតាំងចិត្តទប់អារម្មណ៍ ហើយនិយាយទៅកាន់នាងថា ខ្ញុំនឹងតៅចូលរួមមិនខាន គ្រាន់តែនាងចេញផុតបាត់ ទឹកភ្នែករបស់ខ្ញុំចាប់ផ្ដើមស្រក់ហូរកាត់ថ្ពាល់ ខ្ញុំប្រាប់ខ្ឡួនឯងថាអោយឈប់យំតែខ្ញុំធ្វើមិនបាន ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ដែលមិនបានធ្វើអ្វីទាល់តែសោះ បណ្ដោយអោយនាងទៅអោយអ្នកដ៏ទៃ នេះជាវិបដិសារីយ្យរបស់ខ្ញុំ ។នៅថ្ងៃរៀបការរបស់នាងខ្ញុំបានទៅចូលរួមក្នុងនាមជាភ្ញៀវហើយគ្មានពាក្យអ្វីក្រៅពីកាត់ចិត្ត ហើយជូនពរនាងអោយនាងមានសុភមង្គល់ជារៀងរហូតទេ ពីមនុស្សប្រុសម្នាក់ដែលស្រលាញ់នាង។
ចុងក្រោយខ្ញុំដាច់ចិត្តសួរនាងតាមត្រង់ថា៖ តើអ្នកធ្លាប់ស្រលាញ់រូបខ្ញុំទេ?? នាងក៏បានឆ្លើយទាំងទឹកភ្នែកថាខ្ញុំលាក់អារម្មណ៏ស្រលាញ់ចំពោះអ្នកជាយូរហើយ ហើយខ្ញុំរងចាំពាក្យស្រលាញ់ចេញពីមាត់អ្នកដែរ។
ក្រោយលឺពាក្យនេះខ្ញុំខ្ទាប់មុខយំហើយរត់ចេញពីរោងការរបស់នាង។ សង្ឃឹមថាប្រុសៗទាំងឡាយត្រូវតែមានចិត្តក្លាហ៊ានចំពោះមនុស្សដែលខ្លួនស្រលាញ់ កុំអោយកើតមានរឿងដូចខ្ញុំ។ ពីខ្ញុំបុរសកំសត់ស្នេហ៏។
ប្រភព៖ Tv2fb.net

