តូក្យូ៖ រដ្ឋាភិបាលប្រទេសជប៉ុន កំពុងធ្វើការពិចារណា លើការដាក់ពង្រាយទ័ព លើកដំបូងរបស់ខ្លួន ដើម្បីការពារ និងឆ្លើយតបមីស៊ីលកូរ៉េខាងជើង ខណៈដែលទឹកដីជប៉ុន ត្រូវបានគេចាត់ទុកថា ជាទិសដៅមួយ ដែលទទួលរងឥទ្ធិពល ពីសំណាក់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាម សារព័ត៌មាន Sputnik ចុះផ្សាយនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។
លោកស្រី Tomomi Inada រដ្ឋមន្ត្រីការពារជាតិជប៉ុន បានឲ្យដឹងថា រាល់សកម្មភាពដ៏ផ្គើន របស់កូរ៉េខាងជើង បានធ្វើឲ្យជប៉ុន មានការអត់ធ្មត់យ៉ាងខ្លាំង រហូតដល់ពេលនេះ បានបង្ខំឲ្យកម្លាំងទ័ពការពារខ្លួន ) ធ្វើការឆ្លើយតបវិញ ដោយប្រយុទ្ធប្រឆាំង នឹងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ក៏ដូចជាការដាក់ពង្រាយទ័ព ការពារសន្តិសុខ នៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗ ក្បែរសមុទ្រជប៉ុនផងដែរ។
របញ្ជាក់ផងដែរថា ទីក្រុងតូក្យូ បានលើកយកច្បាប់ អន្តរជាតិមួយ ដែលបានអនុម័តឡើង កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ស្ដីអំពី មីស៊ីលបរទេសទាំងឡាយ ដែលធ្លាក់ចូល ទៅក្នុងសមុទ្រជប៉ុន គឺជាការគំរាមកំហែង ទឹកដីយ៉ាងពិតប្រាកដ។ ផ្អែកលើច្បាប់នេះ យោធាជប៉ុន ក៏អាចធ្វើការវាយបកវិញផងដែរ ក្នុងកិច្ចការពារខ្លួន៕
ប្រភព៖http://fb-movies.info/archives/300










