សហរដ្ឋអាមេរិកបានដាក់ចេញនូវបន្ទាត់ក្រហមរបស់ខ្លួនទៅកូរ៉េខាងជើង – និងបានព្រមានថាខ្លួននឹងវាយប្រហារប្រសិនបើលោកគីមជុងអ៊ុនហ៊ានឆ្លងកាត់បន្ទាត់នោះ។
អាមេរិកនឹងចាប់ផ្តើមធ្វើការវាយប្រហារការពារជាមុនប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះវាយប្រហារមូលដ្ឋានយោធា ឬទទួលបានភាពជោគជ័យក្នុងការអភិវឌ្ឍកាំជ្រួចមីស៊ីលដែលមានសមត្ថភាពក្នុងការបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក លោកឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ អាមេរិកក៏បានព្រមានទៅលោកគីមប្រឆាំងនឹងការធ្វើតេស្តមីស៊ីលដទៃទៀត ជាពិសេសអាវុធនុយក្លេអ៊ែរណាមួយ – ឬបង្កើតសកម្មភាពបង្កហេតុណាមួយ។
នេះគឺជាលើកដំបូងរបស់រដ្ឋបាល Trump ដែលបានដាក់ចេញនូវលក្ខខណ្ឌដែលនឹងបង្ខំប្រទេសនេះក្នុងការបញ្ចេញសកម្មភាពរបស់ខ្លួន។
Nikki Haley ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានព្រមានគីមប្រឆាំងនឹង “ការបញ្ចេញសកម្មភាពណាមួយ” ជាមួយនឹងអាមេរិកនិង “ផ្តល់ឱ្យពួកយើងនូវហេតុផលណាមួយ” ដើម្បីវាយប្រហារ។
លោកស្រីបាននិយាយថា: “យើងនឹងមិនអ្វីនោះទេលុះត្រាតែលោកផ្ដល់ហេតុផលដែលយើងត្រូវតែបញ្ចេញសកម្មភាព”។ “ដូច្នេះគោលបំណងរបស់យើងគឺធ្វើយ៉ាងណាដើម្បីកុំឲ្យមានសង្គ្រាម”។
នៅពេលសួរថានៅក្រោមលក្ខខណ្ឌអ្វីដែលសហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើការវាយប្រហារការពារជាមុន លោកស្រីបាននិយាយថា: “ប្រសិនបើយើងឃើញលោកវាយប្រហារមូលដ្ឋានយោធា ប្រសិនបើយើងឃើញការតម្រៀបមីស៊ីលផ្លោងអន្តរទ្វីប នោះជាក់ស្តែងយើងនឹងធ្វើការវាយប្រហារភ្លាម”។
“ឥឡូវនេះយើងអាចនិយាយបានថា: “កុំសាកល្បង កុំប្រើមីស៊ីលនុយក្លេអ៊ែរ កុំព្យាយាមនិងធ្វើសកម្មភាពណាមួយបន្ថែមទៀតឲ្យសោះ”។
ប្រភព៖http://fbnewskh.com/archives/2741


