កាន់តែខ្លាំងដៃហើយ…! កូរ៉េខាងជើងត្រៀមបាញ់ម៉ីស៊ីលម្ដងទៀត ខណៈអាមេរិកប្រកាសថា… (មានរូប)


គីម ជុងអ៊ុន ត្រូវបានគេរំពឹងថាគាត់នឹងបាញ់អាវុធនុយក្លែអ៊ែរតទៀត ក្រោយរយះពេល 7 ថ្ងៃទៀត ពោលគឺ គីម ជុងអ៊ុន អាចនិងជ្រើសរើសថ្ងៃទិវាទ័ពថ្នាក់មូលដ្ឋាន (Military Foundation Day) នៅថ្ងៃទី 25 ខែ មេសា ដើម្បីបាញ់ម្តងទៀតនៅតំបន់ Punggye-ri ស្របពេលលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence នៅមានវត្តមាននៅក្នុងតំបន់សម្ព័ន្ធមិត្តនៅឡើយ ហើយកំរិតអាវុធនុយក្លែអ៊ែរម្តងនេះធំមិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើង ។
ទោះបីជាយ៉ាងណាក៍សេតវិមានរបស់សហរដ្ឋអាមេរិកបានអះអាងថាការសាកល្បងបាញ់អាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើងគឺជាការឆ្លើយតប និង ផ្គឺនមកលើអាមេរិកយ៉ាងខ្លាំង ហើយអាមេរិកនៅតែត្រៀមខ្លួនម្តងទៀតដើម្បីតបតនឹងទង្វើររបស់កូរ៉េខាងជើង ។
ទីប្រឹក្សាកងសន្តិសុខសហរដ្ឋអាមេរិក បាននាំពាក្យលោក Donald Trump ថាលោកនិងមិនអោយសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តស្ថិតនៅក្រោមការភ័យខ្លាចពីការគំរាមកំហែងអាវុធនុយក្លែអ៊ែររបស់ Kim Jong-Un ឡើយ ៕




ប្រភព៖http://phsayonline.info/archives/134#prettyPhoto