ស្នេហ៍​ស្មោះ​ពិត​ជា​មាន! ស្លាប់​ក្នុង​រង្វង់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ចំណង​ស្នេហ៍ ៧៥​ ឆ្នាំ



ស្នេហ៍​ស្មោះ​ពិត​ជា​មាន​មែន​ទេ? គូ​សេ្នហ៍​ភក្តី​តាំង​ពី​វ័យ​កុមារ​អាយុ ៨ឆ្នាំ ដ៏​គួរ​ឲ្យ​កោត​សរសើរ​មួយ​គូ បាន​សម្រេច​ក្តី​បំណង​ចុង​ក្រោយ ដោយ​ស្លាប់​ក្នុង​រង្វង់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក ក្តាប់​ដៃ​គ្នា​នៅ​លើ​គ្រែ​តែ​មួយ​នៅ​នាទី​នៃ​ដង្ហើយ​ចុង​ក្រោយ​នៃ​អ្នក​ទាំង​ពីរ​បន្ត​បន្ទាប់​គ្នា ក្រោយ​ជីវិត​អាពាហ៍ពិពាហ៍​អស់​រយៈ​ពេល​ ៧៥​ឆ្នាំ។
លោក​តា Jeanette Toczko, អាយុ ៩៦ឆ្នាំ និង​ភរិយា​របស់​គាត់ លោក​យាយ Alexander Toczko, អាយុ ៩៥ឆ្នាំ រស់​នៅ​ទីក្រុងសានឌីអាហ្គូ រដ្ឋ California បាន​ស្លាប់​បន្ត​បន្ទាប់​គ្នាត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដោយ​អ្នក​ទាំង​ពីរ ស្លាប់​ក្នុង​រង្វង់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក។
ស្នេហា​មួយ​គូ​នេះ​បាន​ចំណាយ​ជីវិត​របស់​ពួក​គេ​ក្នុង​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​អស់​រយៈពេល ជាង​ ៧៥​ឆ្នាំ បន្ទាប់​ពី​ស្គាល់​គ្នា និង​រាប់​អាន​ជា​មិត្ត​ភក្តិ​នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​ប្រាំ​បី​ឆ្នាំ​ម្ល៉េះ។ ប៉ុន្តែទើប​តែ​ប៉ុន្មាន​សប្តាហ៍​ក្នុង​ខែ​មិថុនា កន្លង​ទៅ​នេះ លោក​តា Jeanette Toczko បាន​រង​នូវ​គ្រោះ​ថ្នាក់​ដួល​បាក់​ត្រគៀក ដោយ​ត្រូវ​សម្រាក​នៅ​តែ​លើ​គ្រែ។
ដោយសារ​ស្ថានភាព​សុខភាព​លោក​តា​វ័យ​ចាស់​ជរាកាន់​តែ​ដុនដាប​ខ្លាំង​ទៅៗ មន្ទីរ​ពេទ្យ​ក្នុង​តំបន់​ដែល​បាន​មើល​ថែ​លោក​តា​បាន​ប្រគល់​គ្រែ​ពេទ្យ​ពិសេស​សំរាប់​លោក​តា​សម្រាក​នៅ​ផ្ទះ​របស់​គាត់​វិញ ដោយ​ដាក់​នៅ​ជិត​គ្រែ​របស់​លោក​យាយ​ជាទី​ស្រឡាញ់​របស់​គាត់ ខណៈ​ដែល​សុខភាព​របស់​លោក​យាយ​ក៏​កាន់​តែ​ខ្សោយ​ទៅៗ​ដែរ​នោះ។

អ្នក​ទាំង​ពីរតែង​តែ​​និយាយ​ប្រាប់​កូន​ចៅ​ថា ពួក​គាត់​ចង់​ចំណាយ​ដង្ហើម​ចុង​ក្រោយ ស្លាប់​នៅ​លើ​គ្រែ​របស់​ពួក​គាត់​ដែល​ស្ថិត​ក្នុង​រង្វង់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក។
បើ​តាម​កូន​ស្រី​របស់​គូស្នេហ៍​ស្មោះ​ស្ម័គ្រ លោកស្រី Aimee Toczko-Cushman បាន​ឱ្យ​ដឹង​ថា​ឪពុក​ម្តាយ​របស់​លោក​ស្រី​កើត​នៅ ក្រុង Stamford, Connecticut ។ ដោយ​ជីវិត​ស្នេហា​លោកតា លោក​យាយ បន្សល់​កូន ៥នាក់ ចៅ ១០នាក់ ចៅទួត សរុប ៦នាក់​ជា​ចំណង​ដៃ។
លោក​ស្រី Aimee Toczko-Cushman បាន​បន្ត​ថា ៖ «ខ្ញុំ​បាន​ប្រាប់​ម្តាយ​របស់​ខ្ញុំ​ថា គាត់ (លោកប៉ា) បាន​ស្លាប់​ហើយ។ គាត់​បាន​ឱប​លោកប៉ា ហើយ​បាន​និយាយ​ទៅ​កាន់​លោក​ប៉ា​ថា ឃើញ​ទេ បង​បាន​សម្រេច​បំណង​ប្រាថ្នា​ហើយ…បង​បាន​ស្លាប់​ក្នុង​ដៃ​អូន… អូន​ស្រឡាញ់​បង រង់ចាំ​បន្តិច​ណា… អូន​នឹង​ទៅ​ដល់​ឥឡូវ​នេះ​ហើយ…»

ក្នុង​ស្ថានភាព​ក្តុក​ក្តួល សោក​សាយ លាយ​ឡំ​នឹង​ក្តី​រំភើប​គួរ​កោត​សសើរ​ពេក​ក្រៃ​ពី​ទំហំ​នៃ​ក្តី​ស្នេហា​របស់​លោកតា​លោកយាយ កូន​ៗ​មាន​លោកស្រី Toczko-Cushman, និង Donna Tang, Richard Toczko, Lynne Edwards និង Andra Toczko ទាំង​អស់​គ្នា បាន​ទុក​ពេល​ឲ្យ​លោកយាយ បាន​និយាយ​ពាក្យ​លា​គ្នា​ខ្លះ​ក្នុង​បន្ទប់​តែ​ពីរ​នាក់​នៅ​លើ​គ្រែ​នោះ​ជា​មួយ​សាកសព​លោកតា Toczko ដែល​ទើប​តែ​លា​ចាក​លោក​ទៅ។ 



 ប្រភព៖ http://nowkh.com/article/81